Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន និង​កាណាដា​ចោទ​គ្នា​ទៅវិញទៅមក ក្រោយពេល​មាន​ការកាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​កាណាដា​

spot_img

​ប្រទេស​ចិន​បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​ប្រទេស​កាណាដា ដែល​ថា​ខ្លួន​បាន​អនុវត្ត​ទោស​​ប្រហារជីវិត​តាម​អំពើ​ចិត្ត​ទៅ​លើ​ពលរដ្ឋ​កាណាដា​ម្នាក់​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​។​

​ជុំវិញ​ការចោទប្រកាន់​នេះ ក្រសួងការបរទេស​ចិន បាន​ប្រាប់​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau អោយ​ឈប់​ថ្លែង​ដោយ​គ្មាន​ការទទួលខុសត្រូវ​បែប​នោះ​។ ចិន​ក៏​បាន​បក​ចោទប្រកាន់​កាណាដា​វិញ​ដែរ​ថា បាន​អនុវត្ត​ស្តង់ដា​មិន​ស្មើភាព​គ្នា​។​

​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ តុលាការ​ចិន​បាន​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​កាណាដា​ម្នាក់​ឈ្មោះ Robert Lloyd Schellenberg ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន ២២២​គីឡូក្រាម​កាលពី​ឆ្នាំ ២០១៤​។​

​លោក Robert Lloyd Schellenberg កាលពី​ខែវិច្ឆការ ត្រូវបាន​តុលាការ​កាត់ទោស​​អោយ​ជាប់គុក​តែ ១៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្រាប់តែ​តុលាការ​ចិន​បាន​សម្រេច​ប្តូរ​ទៅ​​ទោស​ប្រហារជីវិត​វិញ​។ ការសម្រេច​បែប​នេះ ជាហេតុ​នាំឲ្យ​ប្រទេស​កាណាដា ចោទ​ចិន​ថា បាន​អនុវត្ត​ទោស​តាមតែ​អំពើ​ចិត្ត​។​

​ការសម្រេច​ជា​ថ្មី​របស់​តុលាការ​ចិន រឹតតែ​ធ្វើឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​តានតឹង​ខ្លាំង ចាប់តាំងពី​មាន​ការចាប់​ខ្លួន​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei កាលពី​ខែ​ធ្នូ​កន្លង​ទៅ​ក្នុង​ប្រទេស​កាណាដា​។​

​ចិន​បាន​សម្តែង​ការ​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ខ្លួន​អ្នកស្រី Meng Wanzhou ដែល​ជា​កូនស្រី​បង្កើត​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei​។ អ្នកស្រី​ត្រូវបាន​អាជ្ញាធរ​កាណាដា ចាប់ខ្លួន​តាម​សំណើរ​របស់​អា​មេ​រិច ជាប់​សង្ស័យ​ពី​បទ​បង្កើត​ក្រុមហ៊ុន​សាខា ដើម្បី​ជួយ​អ៊ីរ៉ង​អោយ​គេចផុត​ពី​ទណ្ឌកម្ម​របស់​អា​មេ​រិច​។​

​កាណាដា​បាន​ចោទ​ចិន​ថា បាន​យក​ករណី​ប្រហារជីវិត​ពលរដ្ឋ​កាណាដា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចាប់ខ្លួន​អ្នកស្រី Meng Wanshou ប៉ុន្តែ​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ធ្វើការ​បដិសេធ និង​បាន​ជំរុញ​ឲ្យ​កានាដា គោរព​អធិបតេយ្យភាព​ប្រព័ន្ធ​យុត្តិធម៌​ចិន​៕ សុុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×