Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ខៀវ កាញារីទ្ធ ៖ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាន់តែ​ប្រឹង​ធ្វើឲ្យ​យឺត​

spot_img

​ភ្នំពេញ ​៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រតិកម្ម រឿង​ប្រព័ន្ធ​គិតលុយ​កន្លែង​ចត​យានយន្ត ដែល​មាន​សាំញ៉ាំ ធ្វើឲ្យ​យឺតយ៉ា​វខាត​ពេញវេលា នៅ​អាកាសយានដ្ឋាន​អ​ន្តរជាតិ​ភ្នំពេញ ។ ករណីនេះ ត្រូវបាន​លោក​រដ្ឋមន្ត្រីយាយថា ម៉ា​ពិភពលោក​មាន​តែ​ស្រុក​ខ្មែរ ដែល​បង់​លុយ​បែបនេះ​។​

​លោក​បាន​បញ្ជាក់​តាមរ​យៈផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១៦​មករា​នេះ​ថា “​ភ្ញៀវ​កាន់តែច្រើន ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ កាន់តែ​ប្រឹង​ធ្វើឲ្យ​យឺត ។ ធម្មតា​គេ​បង់​លុយ​នៅ​បញ្ជរ​ចេញ តែ​នេះ​អ្នក​បើក​ឡានត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ​ហើយ​រត់​ទៅ​បង់លុយ​នៅ​កន្លែង​ផ្សេង ។ ដេីរ​ម៉ា​ពិភពលោក ទេីប​ឃើញក្បាច់​នេះមួយ !”​។​

​សូមបញ្ជាក់​ថា​ ​លោកស្រី CHLOE LAPEYRE អគ្គនាយក​ក្រុមហ៊ុន CAMBODIA Airports មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ចេញ​-​ចូល នៅ​ក្នុង​ព្រលាន​យន្តហោះ ជាពិសេស​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ នៅមុខ​ព្រលានយន្តហោះ​។​

​លោកស្រី​មាន​ប្រសាសន៍ថា ការដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល ក្នុងការ​ធ្វើ​ចរាចរណ៍ ចេញ និង​ចូល នៅក្នុង​ព្រលាន​យន្តហោះ​រហូតដល់​ទៅ ៣​ដង​។ នេះ​គឺ​ចង់​សំដៅ​ទៅ​ដល់​រថយន្ត ដែល​បាន​ចរាចរ​នៅក្នុង​ព្រលានយន្តហោះ អាច​ចេញ​-​ចូល បាន​ឆាប់រហ័ស​ជាង​មុន និង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ជា​ពិសេស​ប្រព័ន្ធ​ថ្មី​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​លើ​ការគ្រប់គ្រង​ថវិកា ដោយ​តម្រូវឱ្យ​អ្នកចេញ​-​ចូល ត្រូវ​បង់​ថវិកា​តាមរយៈ​ម៉ាស៊ីន​ប្រភេទ​ថ្មី​នេះ មាន​ភាពងាយស្រួល​ជាង​មុន​។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បើក​ឱ្យ​ដំណើរកា​ចំណត​ម៉ូតូ​សាធារណៈ និង​ចំណត​តាក់ស៊ី​។ ក្រុមហ៊ុន​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរ​ការ​កាត​ពណ៌​ស្វាយ ដែល​មាន​សារសំខាន់​ចំនួន​៣ សំខាន់ៗ ដែល​ធ្វើឱ្យ​រថយន្ត​អាច​ចេញចូល បាន​លឿន​ដើម្បី​ដាក់​ភ្ញៀវ​ចុះ និង​អត្ថប្រយោជន៍​ច្រើន​ទៀត ដោយ​មិន​តម្រូវ​ឱ្យ​អ្នក​ដែល​មាន​កាត​ប្រភេទ​នេះ ចុះ​ទៅ​បង់ប្រាក់ ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ប្រភេទ​ថ្មី​នេះ បើក​ច្រក​ទាំង​ចេញ​-​ទាំង​ចូល ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ តម្លៃ​ចូល​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ម៉ូតូ​កង់​បី និង​ម៉ូតូ​តម្លៃ ២០០០​រៀល គឺ​បង់​នៅ​បញ្ជរ​បង់ប្រាក់ របៀប​ទំនើប​គ្មាន​បុគ្គលិក​រង់ចាំ​ទទួល គឺ​បង់លុយ​ក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​។ ចំណែក​រថយន្ត​ធុន​តូច​ចត​នៅ​ព្រលានយន្តហោះ តម្លៃ​ក្នុង ១៥​នាទី តម្លៃ ៤០០០​រៀល ចូល​ចត​លើសពី ១៥​នាទី​ឡើង​ទៅ ត្រូវ​គិត​បន្ថែមទៀត៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×