Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុប និង​វាយតម្លៃ​ការងារ​លុបបំបាត់​ឱសថ ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក បណ្ឌិត លន់ ច័ន្ទ​រស្មី អគ្គនាយករង​បច្ចេកទេស​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​បុស្ស ឆ្នាំច សំរិទ្ធឹ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ​២០១៩ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ បូកសរុប និង​វាយតម្លៃ​ការងារ​លុបបំបាត់​ឱសថ ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ និង​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ព្រមទាំង លោក លោកស្រី អភិបាលរង​ក្រុង​ស្រុក និង​ជា​ប្រធាន​អនុគណះកម្មកា​រលុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ទាំង ៨ ស្រុក​/​ក្រុង លោក លោកស្រី ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ , លោក​ប្រធាន​ស្រុក​ប្រតិបត្តិ​ទាំង​បួន និង​អនុប្រធាន​អចិន្ត្រៃយ​អនុគណះកម្មកា​រលុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ទាំង ៨ ស្រុក​/​ក្រុង ហើយ​និង​សមាជិក​លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត យ៉ាងច្រើន​កុះករ​។​

​លោក​អ៊ុំ​សារ៉ុន​ប្រធានការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថាៈ​ក្នុង​ខេត្ត​ស្វាយរៀង​ស្ថិតិ​សេ​វ៉ា​វេជ្ជសាស្ត្រ​មាន​បន្ទប់​ពិគ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​៤៦​កន្លែង បន្ទប់​ថែទាំ​ជម្ងឺ​២១០​កន្លែង បន្ទប់​ព្យាបាល​ដោយ​ចេតនា​២​កន្លែង បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​ទូទៅ​៨២​កន្លែង បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​២០​កន្លែង បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​ភ្នែក​និង​បន្ទប់​ថែទាំ​ជម្ងឺ​មាត់​ធ្មេញ​៤​កន្លែង​។​

​លោក​បន្តថា​ចំពោះ មន្ទី​សម្រាក​ព្យាបាល​ជម្ងឺ​មាន​មន្ទីរ​សម្រាក​ព្យាបាល​មាន​១២​កន្លែង​អត់​ច្បាប់​២​កន្លែង ខ​ណះ​ឪ​សថ​ស្ថាន​២៩​កន្លែង ឪ​សថ​ស្ថាន​រង​(​ក​)២​កន្លែង​និង​ឪ​សថ​ស្ថាន​រង​(​ខ​)១០​កន្លែង​។​

​លោក​បន្ថែមថា​ចំពោះ​គណះកម្មការ​ខេត្ត​មាន​អនុគណះ​កម្មការ​ស្រុក​ក្រុង​ដោយ​មាន​ច្បាប់​គ្រប់គ្រង​ឪ​សថ​និង​ច្បាប់​ស្ដី​ពី​ប្រកប​វិជ្ជា​ជី​វះ​វេជ្ជសាស្ត្រ​ឯកជន​។​

​មន្ត្រី​សមាជិក​គណះកម្មការ​និង​អនុ​គណៈកម្មការ​មាន​ឆន្ទះ​ ​ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល .​អភិបាល​ខេត្ត​មន្ទីរ​សុខាភិបាល​ខេត្ត​ស្រុក​ប្រតិបត្តិ​មណ្ឌល​សុខភាព​និង​អាជ្ញាធរ​។​

លោក​ក៏​បាន​លើកឡើង​ពី​ការលំបាក​អំពី​ការខ្វះខាត​ធនធានមនុស្ស​ក្នុង​ការចុះ​ត្រួតពិនិត្យ​ឬ​អភិបាលកិច្ច​លើ​សេ​វ៉ា​ដែល​មាន​ច្បាប់​ការសហការណ៏​រវាង​អនុ​គណះកម្មការ​ស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន​ពុំទាន់​បានរ​លូន​នៅឡើយ​ខ​ណះ​ដែល​នៅតែ​បន្ត​មាន​សេ​វ៉ា​លួចលាក់​ចល័ត​។​

ក្នុង​ឪ​កាស​នោះ​លោក បណ្ឌិត លន់ ច័ន្ទ​រស្មី អគ្គនាយករង​បច្ចេកទេស​សុខាភិបាល​ក៏​បាន​ធ្វើ​ការកោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ខេត្ត​ក្រុង​ស្រុក​.​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​បាន​សហការ​យ៉ាង​រលូន​ជាមួយ​មន្ទីរ​សុខាភិបាល​ក្នុង​ការទប់ស្កាត់​លុបបំបាត់​ឪ​សថ​ក្លែងក្លាយ​និង​សេ​វ៉ា​សុខាភិបាល​ខុសច្បាប់​នា​ពេល​កន្លង​មក​ទទួល​បាន​ជោគជ័យ​ផងដែរ​។​

​លោក​ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​ចុះ​ពង្រឹង​ការងារ​គ្រប់គ្រង​នៅ​តាម​ក្រុង​ស្រុក​រាល់​ត្រីមាស លុបបំបាត់​ឪ​សថ​ក្លែងក្លាយ​រុករក​ឪ​សថ​ក្លែងក្លាយ​តាមរយះ​ការពិនិត្យ​រថយន្ត​ដឹក​ឪ​សថ​ជា​ពិសេស​ធ្វើ​ការពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​របស់​សេ​វ៉ា​មានច្បាប់​ដោយ​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្ត។​

ក្នុង​ឪ​កាស​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់​ត្រូវ​បំរើ​រាស្ត្រ​ដោយ​ភាពស្មោះត្រង់​មិនមែន​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះទេ​)​ហើយ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​បាន​គិតគូរ​យកចិត្ត​ទុកដាក់​អំពី​សុខភាព​របស់​ពលរដ្ឋ​យើង​មាន​មូលនិធិ​សមធម៌​និង​សេវា​បស​ស​(​របប​សន្តិសុខ​សង្គម​)​ដែល​អនុគ្រោះ​សេវា​ព្យាបាល​មិន​បង់ប្រាក់​ទៅលើ​ជន​ក្រីក្រ​ចាស់ជរា​និង​កម្មករ​រោងចក្រ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×