Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលចុះ នៅលើ​ភ្នំ​ឈើកាច់ មាន​ក្រុមហ៊ុន​ចិន​ជាច្រើន កំពុងតែ​វ៉ៃ​បំបែក​ភ្នំ​ឈើកាច់​

spot_img

​ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ ក្បែរ​ភ្នំ​ឈើកាច់ បាននាំគ្នា​ស្នើ​ដល់​អាជ្ញាធរ ជាពិសេស​មន្ត្រី​ជំនាញ ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​នៅពេលដែល​ក្រុមហ៊ុន​ចិន​មួយ បានធ្វើ​អាជីវកម្ម កាយ​បំផ្ទុះ​យក​ថ្ម ខ្សាច់​ពី​ភ្នំ​ឈើកាច់ ស្រុ​បាភ្នំ ខេត្តព្រៃវែង​ជាច្រើន​ឆ្នាំ​ហើយ ដោយបាន​បង្ក​ជាការ​ហុយធូលី​ដី និង​កម្ទេច​ថ្ម ទៅលើផ្ទះ​សម្បែង​របស់​ពួកគាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ហើយ​បញ្ហា​ដែល​ព្រួយបារម្ភ​ខ្លាំង​ទៀត​នោះ គឺ​ក្រុមហ៊ុន​ចិន​បាន​រក្សាទុក​រំសេវ​គ្រឿងផ្ទុះ ដោយ​មិន​មានការ ប្រុងប្រយ័ត្ន​នោះទេ​។ ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ក្រុមហ៊ុន​ចិន​ទាំងនោះ ធ្វើ​អាជីវកម្ម​មិនមាន​អាជ្ញាប័ណ្ណ និង​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា រាល់ថ្ងៃនេះ​ទីតាំង​ក្រុមហ៊ុន​ចិន បាន​កិន​ថ្មភ្នំ​ច្រើនណាស់ ទាំង​ព្រឹក ទាំង​ល្ងាច ហើយ​ធូលី​ដី និង​កម្ទេច​ថ្ម បាន​ហុយ​ទៅលើផ្ទះ​សម្បែង​របស់​ពួកគាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ រស់នៅ​របស់​ពួកគាត់​ជាខ្លាំង​។ លើសពីនេះទៅទៀត ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ពេលដែល​ក្រុមហ៊ុន​នេះ បាន​ប្រើ​គីប​រំសេវ រាប់​តោន យកមក​បំផ្ទុះ​យក​ថ្ម និង​បាន​ទុកដាក់​ប្រហែស​បំផុត យកមក​ស្តុ​ប​ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​ចិន​នោះ ហើយ​បើសិនជា​ផ្ទុះ​ឆេះ​ឡើង ផ្ទះសម្បែង​របស់​ពួកគាត់ រាប់សិប​ខ្នង​នៅ​ជិតៗ​នោះ ច្បាស់​ជា​ឆេះ​គ្មាន​សល់​ទេ ដូច្នេះហើយ​ទើប​ពួកគាត់ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពិសេស​មន្ត្រី​ជំនាញ​ជួយ​ត្រួតពិនិត្យ​រឿងនេះ​ផង​។​

​ជុំវិញ​ការចោទប្រកាន់ថា ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​លើ​ភ្នំ​ឈើកាច់ ក្នុង​ខេត្តព្រៃវែង​អត់​ច្បាប់ និង​បាន​រក្សាទុក​គ្រឿងផ្ទុះ មិនមាន​ការប្រុងប្រយ័ត្ន​នោះ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង បាន​ចេញមក​បកស្រាយ​ការពិត និង​អះអាងថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំងអស់​សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ ហើយក៏​រក្សាទុក​គ្រឿងផ្ទុះ​តាម​បទដ្ឋាន​ផងដែរ​។​

​លោក ជា កក្កដា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា បញ្ហា​ដែល​បាន​លើកឡើងថា មាន​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់​គ្មាន​អាជ្ញាប័ណ្ណ និង​គីប​រំសេវ រាប់​តោន​ទុកដាក់​មិនបាន​ត្រឹមត្រូវ​នោះ គឺ​មិន​ពិត​ដូច​ការចុះផ្សាយ​នោះទេ​។ បច្ចុប្បន្ន​នៅ​ភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ពុំមាន​ការធ្វើ​អាជីវកម្ម​ថ្ម​សំណង់​អត់​ច្បាប់​នោះទេ ហើយ​ក្រុមហ៊ុន​ទាំងអស់ កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ដែន​អាជ្ញា​បណ្ណ​របស់ខ្លួន​។​

​លោក​ប្រធាន​មន្ទីរ បាន​ថ្លែងថា កាលពី​ថ្ងៃទី​១៥ ខែមករា ក្រុមការងារ​នាយកដ្ឋាន​រ៉ែ​សំណង់ នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​មន្ទីរ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​ឃើញថា ក្រុមហ៊ុន​ចិន បាន​ទិញ​ថ្ម​ពី​ក្រុមហ៊ុន សំណង់ ឡុង ណាំ អ៊ិ​ច​ស៊ីម ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​យកទៅ​ធ្វើ​ផ្លូវជាតិ​លេខ​១១ ក្នុង​ខេត្តព្រៃវែង​។ ចំពោះ គីម រំសេវ គឺ​ក្រុមហ៊ុន ឡុង ណាំ បានរៀបចំ​ទុក​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង មាន​សមត្ថកិច្ច ដោយ​អនុញ្ញាត​ឲ្យ​គីប និង​រំសេវ​ខ្លះ សម្រាប់​បំផ្ទុះ​ថ្ម​ប៉ុណ្ណោះ ពុំ​អនុញ្ញាត​ឲ្យ​ដល់​រាប់​តោន​នោះទេ​។ ចំពោះ​បញ្ហា​កិន​ថ្ម គឺ​ពិតជា​ហុយ​ខ្លះ​ដែរ ហើយ​បញ្ហា​នេះ​ក្រុមការងារ​ក្រសួង និង​មន្ទីរ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​បន្ថែម​ផងដែរ​ ៕ ដោយ ​៖ ​រចនា​

spot_img
×