Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជន​ជាតិចិន​ប្រុស​ស្រី​១៥​នាក់ បើក​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់ នៅ​ក្រុង​ប៉ោយ​ប៉ែត​

spot_img

​ខេត្ត​បន្ទាយមានជ័យ​ ៖ កម្លាំ​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ខេត្ត​សហការ​ជាមួយ​កម្លាំង​គរ​បាល​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​ជន​ជាតិចិន​ប្រុស​ស្រី​១៥​នាក់ នៅផ្ទះ​វីឡា​មួយកន្លែង បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន បើក​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩​។​

យោងតាម​របាយការណ៍ ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹង ការចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជន​ជាតិចិន បើក​បន​ល្បែង​តាម​អន​ឡាញ​នេះ ក្រោម​ការដឹកនាំ​បង្ក្រាប​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុក កែវ​បណ្ឌិត អនុវត្ត​តាម​ដីកា​អនុញ្ញាត​ឲ្យ​ឆែកឆេរ របស់​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ជឺ សុខ​។​

ជនជាតិ​ចិន​ទាំង​១៥​នាក់ ដែល​មក​ស្នាក់នៅ​ជួល​ផ្ទះ​វីឡា បើក​បន​ល្បែង តាម​អន​ឡាញ​ខុសច្បាប់ សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​មាន កាន់​លិខិតឆ្លងដែន​ប្រភេទ​ការងារ ប៉ុន្តែ​គ្មាន​ប័ណ្ណ​ការងារ​នោះ និង​ដកហូត​សម្ភារៈ​ប្រើប្រាស់​បំរើ​ឲ្យ​ការព្រឹ​ត្ត​បទល្មើស​អន​ឡាញ​មួយចំនួនធំ​ផងដែរ ។​

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​១៥​នាក់ សមត្ថកិច្ច​បាន​ចាប់បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ដើម្បី​យក​មក​សាកសួរ និង​ចា​ត​ការ​តាម​ផ្លូវច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×