Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចរចារ​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅ​អា​មេ​រិច ដែល​ជា​សញ្ញា​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នឹង​កើតឡើង​ឆាប់ៗ​

spot_img

​​អ្នកចរចារ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​អា​មេ​រិច ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​ទៅ​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នេះ​ជា​សញ្ញា​ដ៏​សំខាន់​មួយ​បញ្ជាក់ថា ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​ជិត​គ្នា​ក្នុង​ការសម្រេច​បង្កើត​
​ឲ្យមាន​កិច្ចប្រជុំ​កំពូ​លលើក​ទី ២ រវាង​ដូណាល់ ត្រាំ និង​គីម ជុង​អ៊ុន​។​

​លោក Kim Yong Chol អតីត​អ្នក​ស៊ើបការណ៍​ជំនាញ​របស់​របប​ព្យុង​យ៉ាង អាច​នឹង​ទៅ​ដល់​អា​មេ​រិច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នឹង​ត្រូវ​ស្នាក់នៅ​ទី​នោះ​មួយ​យប់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រភព​មន្ត្រី​អា​មេ​រិច​ដែល​បានដឹង​ពី​កិច្ចចរចារ​នោះ​។​

​លោក Kim Yong Chol ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ការជួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo និង​អ្នកតំណាង​ពិសេស​អា​មេ​រិច Steve Biegun នៅ​ថ្ងៃ​បន្ទាប់​។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា គាត់​ទៅ​នឹង​សេត​វិមាន​ឬ​អត់ ប៉ុន្តែ​ប្រភព​បញ្ជាក់ថា វា​អាច​នឹង​កើតឡើង​ដែរ​។​

​សម្រាប់​កិច្ចប្រជុំ​រវាង​អ្នកចរចារ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង និង​មន្ត្រី​អា​មេ​រិច​ក្នុង​ទីក្រុង​វ៉ា​ស៊ី​តោន​ អាច​កើតឡើង​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​ពត៌មាន​លំអិត​មិនទាន់​ត្រូវបាន​គេ​ប្រកាស​នៅ​ឡើយ​ទេ​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​លើក​ទី ២​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អា​មេ​រិច អាច​នឹង​កើតឡើង​ឆាប់ៗ​ក្នុង​ពេលខាងមុខ ហើយ​ប្រទេស​វៀតណាម ទំនងជា​នឹង​ក្លាយជា​ទី​កន្លែង​នៃ​កិច្ចប្រជុំ​កំពូល​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×