Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច និង​អង់គ្លេស ធ្វើ​សមយុទ្ធ​ដ៏​កម្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​មហា​អំណាច​ពិភពលោក សហរដ្ឋ​អា​មេ​រិច និង​ចក្រភព​អង់គ្លេស ទើបតែ​បានបញ្ចប់​សមយុទ្ធ​រយៈ​​ពេល ៦​ថ្ងៃ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សមយុទ្ធ​ដ៏​កម្រ​នោះ​ទំនងជា​ធ្វើឲ្យ​មហា​យក្សចិ​នខាង​យ៉ាង​ខ្លាំង​។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ពុធ យោធា​អា​មេ​រិច​បានប្រកាសថា នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល USS McCampbelll និង​នាវាចំបាំង HMS Argyll បាន​ធ្វើ​សម​យ​យុទ្ធ​ជាមួយគ្នា​នៅ​​សមុទ្រ​ចិន​ខាងត្បូង​ចាប់ពី​ថ្ងៃ​ទី ១១ ដល់ ១៦​។​

​បើ​តាម​សេចក្តីប្រកាស នាវា​ទាំងពីរ​បាន​ធ្វើ​សមយុទ្ធ​ទំនាក់ទំនង​គ្នា យុទ្ធសាស្ត្រ​បំបែក​គ្នា និង​ការផ្លាស់ប្តូរ​នាវិក ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​កង​នាវា​នៃ​ប្រទេស​ទាំង​ពីរ​។​

​អា​មេ​រិច​បាន​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍ និង​សមយុទ្ធ​យ៉ាង​ទៀត​ទាត់​នៅក្នុង​​សមុទ្រ​ចិន​ខាងត្បួង ដើម្បី​បញ្ជាក់​ពី​សិទ្ធី​សេរីភាព​នៃ​ការធ្វើដំណើរ​របស់​ខ្លួន​នៅក្នុង​តំបន់ ប៉ុន្តែ​ចក្រភព​អង់គ្លេស​វិញ ទើបតែ​មាន​វត្តមាន​នៅ​ដែន​សមុទ្រ​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​Gavin Williamson ធ្លាប់​បាន​បង្ហើប​ពី​គំនិត​ចង់​បង្កើត​មូលដ្ឋាន​​យោធា​ថ្មី​របស់​អង់គ្លេស​នៅក្នុង​តំបន់​អាស៊ី​ង​។ លោក​បាន​បង្ហើប​វា​នៅ​ក្នុង​កិច្ចសម្ភាសន៍​កាលពីដើមឆ្នាំ​នេះ​៕ សុភ័ក្ត្រ

 

​ប្រភព​៖ CNN​

spot_img
×