Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ័យខ្លាច​សង្គ្រាម ចិន​កសាង​ជំរុំ​ជនភៀសខ្លួន​នៅ​ជិត​ព្រំដែន​កូរ៉េខាងជើង​?

spot_img

​ប្រទេស​ចិន បាន​ចាប់ផ្តើម​កសាង​បណ្តា​ជំរុំ​ជនភៀសខ្លួន​នៅ​កៀក​ព្រំដែន​កូរ៉េខាងជើង ដោយសារ​កង្វល់​ពិភពលោក​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un បាន​គំរាមកំហែង​កម្ទេច​អាមេរិក​តាមរយៈ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ បន្ទាប់​ពី​អាវុធ​ថ្មី​បំផុត​របស់​ប្រទេស​នេះ បាន​សាកល្បង​កន្លងមក​អាច​បាញ់​រំលង​ដល់​ដែន​គោក​អាមេរិក ។ ប្រធានាធិបតី​អាមេរិក Donald Trump បាន​គំរាម​ថា នឹង​ពន្លិច​កូរ៉េខាងជើង​ក្នុង​ភ្លើងកំហឹង ប្រសិន​បើ​លោក Kim Jong Un ហ៊ាន​បាញ់​កាំជ្រួច​អន្តរទ្វីប​វាយលុក​ទឹកដី​អាមេរិក​។​

​ដោយសារ​តែ​ហានិភ័យ​នៃ​ជម្លោះ​យោធា អាច​ផ្ទុះឡើង​គ្រប់ពេល ចិន​បាន​បង្ហើប​ឲ្យដឹង​នូវ​ផែនការ​កសាងប​ណ្តា​ជំរុំ​ជនភៀសខ្លួន​នៅ​ព្រំប្រទល់​កូរ៉េ​។​

​តាម​កាសែត Daily star China Mobile ត្រូវ​បាន​សំណូមពរ​ឲ្យ​ត្រៀម​បំរុង ព្រោះ “​ស្ថានការណ៍​តានតឹង​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​”​។ អ្នកជំនាញការ​កូរ៉េខាងជើង Zhang Liangui និយាយ​បន្ថែម​ថា ការរៀបចំ​ជំរុំ​ទុកជា​មុន​ជំរុំ​ជនភៀសខ្លួន គឺជា “​រឿង​សម​ហេតុផល​”​។​

​លោក​ពោល​បន្ថែមថា ៖ “​អាច​នឹង​កើតមាន​នូវ​ជម្លោះ​រវាង​អាមេរិក និង​កូរ៉េខាងជើង​កើតឡើង ហើយ​ចិន​ត្រូវ​គិតគូរ​ដល់​ករណី​អាក្រក់​នេះ​”​។​

​រីឯ​រដ្ឋការ​ចិន​វិញ ពុំ​មាន​ការប្រកាស​ផ្លូវការ​ណាមួយ​អំពី​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើកឡើង​នោះទេ​៕ សូ​នយន​

spot_img
×