Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​១ ​របួសធ្ងន់​២​នាក់​ ដោយសារ​ឆក់​ចរន្តអគ្គិសនី​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង

spot_img

​ខេត្ត​ស្វាយរៀង ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ដោយឡែក​បុរស​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​(​ឆក់​ខ្សែភ្លើង​)​ខណៈ​ដែល​បុរស​ជា​ជន​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​បាន​ដាក់​ជណ្តើរ​ឡើង​ទៅលើ​បង្គោល​ខ្សែរ​ភ្លើង​ដើម្បី​លាបថ្នាំ​ការដ្ឋាន​សំណង់​តែ​ចៃដន្យ​ក៏​ឆ្លង​ចរន្តអគ្គិសនី​ខ្សែរ​កាប​ដែលមាន​តង់ស្យុង​ខ្ពស់​ហើយក៏​បាន​បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែ​ម្តង​ទៅ​។ ហើយ​អ្នក​ដែល​រងរបួស​ទាំង​២​នាក់​នោះ​គឺ​គ្រាន់តែ​ជា​អ្នក​កាន់​ជណ្តើរ​ឱ្យ​តែ​ប៉ុណ្ណោះ​ទើប​គ្រាន់តែ​ឆក់​តែ​មិន​បណ្តាលឱ្យ​ស្លាប់​។

ហេតុ​ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ស្ថិត​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ទល់មុខ​កា​សុីណូ​៧​ជាន់​TITANKING ។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​ជនរងគ្រោះ​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាលឱ្យ​ស្លាប់​បាត់បង់​អាយុជីវិត​នោះ​មានឈ្មោះ ញឹម ឆ​វ័ន្តភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​មុខរបរ​ជា​កម្មក​រ​សំណង់​មាន​ទីលំនៅ​ភូមិ​សំបូរ​ឃុំ​បាក់​អន្លូង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត ឧត្តរមានជ័យ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ដោយឡែក​បុរស​២​នាក់​ផ្សេង​ទៀត​ដែល​រងរបួស​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​នេះ​ដែរ​នោះ ទី​១​មានឈ្មោះ រៀល រដ្ឋា អាយុ ៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​មុខរបរ​ជា​កម្មក​រ​សំណង់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ​ឃុំ​អង្គរ ស ស្រុក​មេសាង​ខេត្ត​ព្រៃវែង ទី​២ មានឈ្មោះ អ៊ុក សំណាង អាយុ ៣២​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​ជា​អ្នកបកប្រែ​ភាសា​ចិន​មាន​ទីលំនៅ​ផ្ទះ​លេខ ៧៤៥E0 សង្កាត់​បឹងត្របែក​ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ ។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​នឹង​រងរបួស​ដូច្នេះ​នោះ​គឺ​បណ្តាល​មក​ពី​ដាក់​ជណ្តើរ​ឡើង​លាបថ្នាំ​បណ្តាល​ឱ្យ​ប៉ះ​ខ្សែរ​ភ្លើង​ទើប​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នឹង​រងរបួស​តែម្តងទៅ​។​

បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​អ្នករងរបួស​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរ​សំរាក​ព្យាបាល​ពន្លឺ​បូពា៍​ក្រុង​បាវិត​ ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×