Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ ២០១៩ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា និង​លោកស្រី ហៅ ចន្ទ័សិ​រី​ទេពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ ២០១៩​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់ លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ក្រុង ស្រុក​ទាំង ៨ ព្រមទាំង​បុគ្គលិក​ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២៥ នាក់ ។

​សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ដែល​សម្រច​បាន​ក្នុង​ឆ្នាំ ២០១៨ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សាខា​ជួបប្រទះ និង​ធ្វើ​ការដោះស្រាយ​នូវ​សំណូមពរ​មួយចំនួន​ដែល​មាន​នៅ​ថ្នាក់​សាខា និង​អនុសាខា ។

នា​ឱកាស​នោះ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​ចំពោះ លោក លោកស្រី​ទាំងអស់​ដែល​មាន​វត្តមាន​ចូលរួម​ប្រជុំ​ដើម្បី​បូកសរុប​លទ្ធផល​ដែល​សាខា​សម្រេច​បាន​រយៈពេល ១ ឆ្នាំ កន្លងទៅនេះ មាន​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​ដោយ​សហការ​គ្នា​បាន​ល្អ​ប្រសើរ​របស់​គណៈ​កម្មា​ធិ​ការ​សាខា ក្រុម​ប្រតិបត្តិ​សាខា ក្នុង​ការរួមចំណែក​ជួយ​គ្នា​ទៅវិញទៅមក ចូលរួម​យ៉ាង​សកម្ម​ទោះបី សមាជិក សមាជិការ ពេលខ្លះ​មិន​បាន​ចូលរួម​ដោយ​សារ​ជាប់រវល់​ការងារ​ស្នូល​ច្រើន នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​ដំណើរការ​ល្អ​នា​ពេលកន្លងមក ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×