Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យ​ចាត់វិធានការ​ថែរក្សា​ទឹកទុក ក្នុង​រដូវប្រាំង សីតុណ្ហភាព អាច​ហក់​ឡើងដល់ ៤០-៤២​អង្សា​សេ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០១៩​នេះ បាន​ចេញ​សារាចរ​ណែនាំ ស្តីពី ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ជាពិសេស​ក្នុង​រដូវប្រាំង សីតុណ្ហភាព អាច​ហក់​ឡើងដល់ ៤០-៤២​អង្សា​សេ ដោយ​រង​នូវ​ឥទ្ធិពល អែល​នី​ណូ​។​

​ក្នុង​សារាចរ​ណែនាំ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា នៅ​ដើមឆ្នាំ​២០១៩ នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​(​ដោយ​ប្រយោល​) ពី​ឥទ្ធិពល​បាតុភូត អែល​នី​ណូ ។ ឥទ្ធិពល​នៃ​បាតុភូត​នេះ នឹង​បង្ក​ឲ្យ​ធាតុ​អាកាសនៅ​កម្ពុជា នា​រដូវប្រាំង​នេះ (​ពិសេស​ក្នុង​ខែ​មេសា និង​ឧសភា​) មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព អតិបរមា​នៅពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០-៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មក​ដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លេង​ទៅ​។​ល​។​

​យោង​លើ​ស្ថាន​អាកាសធាតុ ដូច​បាន​ព្យាករណ៍ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ ដូចជា ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩ នេះ គឺ​អាច​ធ្វើបាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ បានទេ បើទោះបីជា​ទឹក​នៅ​តាម​បណ្តា​លអាង ដែល​បាន​រក្សាទុក​និង​កន្លែង​មួយ​ចំនួន ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទុក​ទាំង​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ក្រៅពី​ស្រូវ​។ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ​៕ ដោយ​៖​កូឡាប​

 

spot_img
×