Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ដែល​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ និង​របប​លោក​ហ៊ុន សែន គឺជា​ការ​លាប​ពណ៌​ដល់​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បាន​រៀបចំ​វេទិកា ស្តី​ពី​ភាព​ជា​ដៃគូ​រវាង រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ទី​២ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​សំណាក់ អភិបាល អភិបាលរង​រាជធានី ខេត្ត ស្នងការ​រាជធានី ខេត្ត និង​បណ្តាល​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​២០០​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា អ្នក​ដែល​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន គឺ​មិន​គោរព​តាម​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត រហូតដល់​៨៣​ភាគរយ​។ តាម​ការយល់ឃើញ​របស់​សម្ដេច ការប្រើ​ពាក្យ​នេះ ពី​សំណាក់​អ្នក​ដែល​ប្រកាស​ខ្លួន​ថា ជា​អ្នកប្រជាធិបតេយ្យ​នោះ ក្រៅ​ពី​មិន​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​នោះ ក៏​ជា​ការ​លាប​ពណ៌​ដល់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្ដេច​តេជោ ហ៊ុន សែន ដែល​កើតចេញ​ពី​ការបោះឆ្នោត​យ៉ាង​ពិត​ប្រាកដ​។ “​មាន​អ្នក​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ របប ហ៊ុន សែន តាម​ខ្ញុំ​យល់​ដ៏​ស្ដួចស្ដើង​របស់​ខ្ញុំ​ទេ ខ្ញុំ​គិតថា​ការប្រើ​ពាក្យ​បែបនេះ ហាក់បីដូច​រមៀល​ទៅរក​ការកំណត់​ថា រដ្ឋាភិបាល​នេះ​គឺ​មិន​ស្របច្បាប់ រដ្ឋាភិបាល​ខុសច្បាប់​ចឹង​ទេ​ការប្រើ​ពាក្យ​នេះ​វា​ធ្ងន់​ដែរ ពាក្យ​ថា​របប​នេះ ហាក់ដូច​យើង​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ខ្ញុំ​និយាយ​បែបនេះ ខ្ញុំ​គ្រាន់តែ​បកស្រាយ​តាម​ការយល់ឃើញ​ដ៏​ស្ដួចស្ដើង​របស់ខ្ញុំ​ប៉ុណ្ណោះ ហើយ​ហ្នឹង​បើ​យើង​ប្រែ​ថា​លាប​ពណ៌​ក៏​បាន​ដែរ​។ រដ្ឋាភិបាល​ហ្នឹង​ជា​រដ្ឋាភិបាល​ដែល​ស្របច្បាប់ យើង​លាប​ពណ៌​ថា​មិន​ស្របច្បាប់​” សម្តេច​ក្រឡាហោម បាន​បញ្ជាក់​បែប​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា​ថ អ្នក​ដែល​ហៅ​ពាក្យ​ថា របប​មានន័យថា ជា​រាជរដ្ឋាភិបាល មិន​ស្របច្បាប់ រដ្ឋាភិបាល​ខុសច្បាប់​។ ទោះបីជា​សហគមន៍​អឺរ៉ុប លើកឡើង​ពី​បញ្ហា​នៅ​កម្ពុជា ប៉ុន្ដែ​ពួកគេ​ក៏​បាន​សាទរ​សម្ដេច​តេជោ ហ៊ុន សែន បាន​គ្រប់គ្រង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដើម្បី​ត្រៀម​ខ្លួន​ធ្វើការ​ជាមួយគ្នា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×