Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធីសាស្ត្រ​ងាយៗ​ទាំងនេះ អាច​ជួយ​កាត់បន្ថយ​ស្ត្រេសបាន​

spot_img

​មនុស្ស​ជាច្រើន​ជួប​បញ្ហា​ស្ត្រេ​ស​ដោយសារតែ​ពួកគេ​ជួប​បញ្ហា​ជាច្រើន មិនចេះចប់​មិនចេះហើយ ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​ភាព​តានតឹង (​ស្ត្រេ​ស​) អាច​បណ្តាល​ឱ្យ​អ្នក​អស់កម្លាំង ឈឺ​រ៉ាំរ៉ៃ ឆាប់​ខឹង ការផ្លាស់ប្តូរ​ចំណង់​អាហារ ការបាត់បង់​ការចង​ចាំ​។​ល​។

រោគសញ្ញា​ទាំងអស់នេះ អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង លើ​គុណភាព​នៃ​ជីវិត និង​សុខភាព​របស់​អ្នក ហើយ​ទីបំផុត អ្នក​អាច​គិត​ខ្លី​បាន​ផង​ដែរ​។​

​គន្លឹះ​ទាំង​នេះ អាច​ដោះស្រាយ​ភាព​តានតឹង និង​ការ​ថប់​បារម្ភ ឱ្យ​មាន​ភាពប្រសើរឡើង​ដូចជា ៖

– ការផឹក​តែ​

​តែ បាន​ជួយ​ផ្នែក​សរសៃប្រសាទ និង​ធ្វើឱ្យ​ងងុយដេក​។ អ្នក​អាច​ញ៉ាំ​តែមួយ​ពែ​ង ជា​រៀងរាល់ថ្ងៃ ជាមួយ​ទឹកឃ្មុំ ដែល​អាច​ផ្ដល់​សារធាតុចិញ្ចឹម​បាន​យ៉ាង​ល្អ​។​

– អ្នក​ត្រូវ​ចៀស​ឆ្ងាយ​ពី​កាហ្វេ​

​អ្នក​មិន​ត្រូវ​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន ដើម្បី​ដោះ​ភាព​តានតឹង​នោះទេ ព្រោះ​វា​បាន​ចូលរួមចំណែក​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​ច្របូកច្របល់ និង​ការប្រែប្រួល​អារម្មណ៍​។​

– ចៀសវាង​អាហារ​កែច្នៃ​

អាហារ​កែច្នៃ អាច​បង្កើត​ឱ្យមាន​ភាព​តានតឹង នៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ អាហារ​ទាំងនោះ​រួមមាន ជាតិ​ផ្អែម​សិប្បនិម្មិត ភេសជ្ជៈ អាហារ​ចៀន ស្ករ ម្សៅ​ពណ៌​ស ។​

– ការបរិភោគ​ខ្ញី​

​នៅ​ពេល​អ្នក​មាន​អារម្មណ៍​អស់កំលាំង ឬ​តានតឹង ដែល​មក​ពី​ការ​ថប់​បារម្ភ អ្នក​អាច​សាក​ញ៉ាំ​ខ្ញី​។ វា​អាច​ធ្វើឱ្យ​អ្នក​មាន​អា​ម្មណ៍​ថា ធូរស្រាល​បាន​។​

– ការដកដង្ហើម​

​ការដកដង្ហើម អាច​កាត់បន្ថយ​ភាព​តានតឹង បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ អ្នក​ត្រូវ​ចាប់ផ្ដើម ដោយ​ការដកដង្ហើមឲ​បាន​ជ្រៅៗ ហើយ​មិន​ត្រូវ​គិត​ពី​រឿង​អ្វីមួយ ដែល​ធ្វើឱ្យ​មាន​ភាព​តានតឹង ឬ​អារម្មណ៍​អវិជ្ជមាន​ឡើយ​។​

– ការ​ធ្វើ​ចលនា​

​ការ​ធ្វើ​ចលនា អាច​ធ្វើឱ្យ​អ្នក​បែកញើស និង​មាន​អារម្មណ៍​ថា គេង​លក់​ស្រួល​នៅពេល​យប់​។​

​ប្រសិនបើ​អ្នក​ព្យាយាម បច្ចេកទេស​ក្នុង​ការគ្រប់គ្រង​ស្ត្រេ​ស​ទាំងនេះហើយ ប៉ុន្តែ វា​ហាក់ដូចជា​មិន​ត្រូវ​បាន​ធូរស្បើយ សូម​ពិចារណា​ស្វែងរក​ជំនួយ តាមរយៈ​ការផ្តល់​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ចិត្ត​វិទ្យា​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×