Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំពោះ​រថយន្ដ​ដឹកទំនិញ​ធុន​ធំ​បើក​ចូល​ក្រុង​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ដោយ​មាន​បទបញ្ជា និង ការចង្អុលបង្ហាញ​ពី ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​មាន​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ រូបលោក​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ការិយាល័យ​​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​តាម​គោលដៅ​នានា ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​មិន​គ្រប ហើយ​បាន​ដឹក​ដី​ធ្លាក់​លើ​ផ្លូវ និង​រថយន្ត​ធុន​ធំ​ចូល​ក្នុង​ក្រុង​ខុស​ពេលវេលា​កំណត់ ដោយ​បាន​ឃាត់​ទុក​រថយន្ត​មួយចំនួន ដើម្បី​រក​ដំណោះ​ស្រ​សយ​នៅពេល​ក្រោយ​។​

​លោក អ៊ី សុខា សង្កត់ធ្ងន់​ថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​បន្ត​ចុះ​រឹតបន្តឹង​ការចុះ​ឃាត់​រថយន្ត​បង្ក យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ប្រចាំ ដោយ​មិន​លើកលែង​នោះទេ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា​​ស្នងការរង​ផែន​សណ្តាប់ធ្នាប់ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​តំណាង​ក្រុមហ៊ុន​ដឹក​ដី​ ដឹក​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ ត្រូវ​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​បាន​ទាំងអស់​គ្នា​។ លោក​បន្តថា ចំពោះ​ករណី​ខាងលើនេះ ប្រសិន​ជា​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​រូប​ណា​ហ៊ាន​ធ្វើកាងា​រខុស​តាម​បទបញ្ជា សូម​ជួយ​រាយការណ៍ ឬ​ផ្តល់​ព័ត៌មាន​មក​រូបលោក​ដោយ​អនុគ្រោះ ដើម្បី​ឈាន​ទៅ​មាន​វិធានការ​តាម​វុន័យ​រដ្ឋបាល របស់​កងកម្លាំង​នគរបាលជាតិ​។​

​ជាងនេះទៀត លោក អ៊ី សុខា ព្រមាន​ថា ចំពោះ​ករណី ដែល​អាច​មាន​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក រូប​ណា​ហ៊ាន​យកលុយ​ពី​អ្នកបើកប​ររ​ថយ​ន្ដូ​ចបាន​រៀបរាប់​ខាងលើ ដោយ​ខុស​ពី​គោលការណ៍​ណែនាំ របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​អនុវត្ត​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ មិន​លើកលែង​ឲ្យ​ឡើយ​៕​ ដោយ ៖ ដែន សីមា

 

spot_img
×