Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​នឹង​ចុះ​ត្រជាក់​១៧-១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​២៥-២៧ មករា​

spot_img

​ភ្នំពេញ​ ៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី ការចុះ​ត្រជាក់​លើក​ទី​២ សូម​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​វីរ កងទ័ព ដែល​ឈរជើង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ប្រុងប្រយ័ត្ន ចំពោះ​ការចុះ​ត្រជាក់​នេះ ។​

​បន្ទាប់ពី​បាន តាមដាន​លើ​ស្ថានភាព អាកាសធាតុ​រួចមក​ឃើញថា​៖ នៅ​ថ្ងៃ​ទី ២៤-២៧ ខែ​មករា ឆ្នាំ​២០១៩ ជ្រលង​សម្ពាធ​ខ្ពស់ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង មកលើ ព្រះរាជាណាចក្រ​កម្ពុជា​។ លក្ខណៈ​បែបនេះ នឹង​បង្ក​ធាតុ​អាកាស ព្រះរាជាណាចក្រ កម្ពុជា ចុះ​ត្រជាក់​ម្តងទៀត ចាប់ពី​ថ្ងៃ​ទី ២៥-២៧ ខែ​មករា ។

​ជាពិសេស នៅ​តំបន់​ជួរ​ភ្នំ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ ដែល​មាន​សីតុណ្ហភាព អប្បបរមា អាច​នឹង​ធ្លាក់​ចុះ មក​នៅ ក្នុង​រង្វង់ ១៧-១៩ អង្សា​សេ​។ អាស្រ័យ​ដូច បាន​ជម្រាប​ខាងលើ សូម​ប្រជាពលរដ្ឋ ជាពិសេស វីរ​កងទ័ព ដែល​ឈរជើង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក នៅ​ខ្ពង់រាប​ន​ភាគ​ឥសាន ប្រុងប្រយ័ត្ន ចំពោះ​អាកាសធាតុ ដែល​ចុះ​ត្រជាក់​នេះ ៕​ ដោយ ​៖​ កូឡាប​

spot_img
×