Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺផ្លូវ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់​

spot_img

​មេមត់​ ៖ មាន​គ្រោះថ្នាក់​ចរាចរ កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត ដែល​បង្ក​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មេមត់ ឯ​ម្នាក់​ទៀត​របួសធ្ងន់ បញ្ជូន​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩ និង ២០ នាទី នៅលើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១២-២១៣ ស្ថិតនៅ​ភូមិ​រោងចក្រ​ស្ក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​​ ។

​បើ​យោង​តាម​កន្លែង​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ៖ ម៉ូតូ​ម៉ាក​អ៊ឹម​អេស​អ៊ិច (MSX) ពណ៌​ស បើកបរ​ពី​ទិស​ខាងលិច​ទៅ​ទិសខាងកើត ដោយ​ល្បឿន​យ៉ាង​លឿង និង​គ្មាន​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ មកដល់​ចំណុច​កើតហេតុ បាន​បុក​គ្នា ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។ ក្រោយ​កើតហេតុ​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើករថយន្ត​គេចចេញ​ពី​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​យើង​បាន​ដឹង​បន្ថែម​ទៀត​ថា ៖ ម៉ូតូ​ម៉ាក​MSX បើកបរ​ដោយ​ឈ្មោះ ឡុង ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​) និង​រួម​ដំណើរ​ឈ្មោះ ឈាង ដា​រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​) ។ ចំណែកឯ​ម៉ូតូ​ចំនួន​១​គ្រឿង សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ បាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ ​៖​ រចនា​

spot_img
×