Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​ម៉ូតូ​បុក​រថយន្ត​ឈប់​ពីក្រោយ ស្លាប់​ពីរ​នាក់​

spot_img

​ព្រះសីហនុ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ធុន​ធំ និង​ម៉ូតូ បណ្តាលឲ្យ​មាន​ជន​រង​គ្រោះ ២​នាក់ ស្លាប់​បាត់បង់​ជីវិត នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២ ស្ថិតក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​
​នៅ​ថ្ងៃ​ទី​១៧​មករា​២០១៩​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​។​

​រថយន្ត​ប្រភេទ​សណ្តោង​កុងតឺនរ័ ពាក់​ស្លាក​លេខ ០៣០៥ ចង្កូត​ស្តាំ ម៉ាក Fuso (​ឈប់​ចត​ស្ងៀម​) អ្នកបើកបរ​ឈ្មោះ សួន ភាព របស់​ក្រុមហ៊ុន OLAIR និង​ម៉ូតូ​ម៉ាក​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​១CZ៧៤៩៦ (​បុក​ពីក្រោយ​រថយន្ត​) បើកបរ​ដោយ ឈ្មោះ រុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ និង​ស្ត្រី​ម្នាក់​ជិះ​ពីក្រោយ ឈ្មោះ ជេ​ន ជិង អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បច្ចុប្បន្ន ស្នាក់នៅ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់ទាំង​២​នាក់ នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​ហេតុការណ៍ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ឯ​វត្ថុតាង​យក​មក​រក្សាទុក នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ៕ ​ដោយ​ ៖ ​រចនា​

spot_img
×