Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រះ​ទឹក​ចាប់ផ្តើម​រីង ​បែកគំនិត​រាយ​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​ថ្ងៃ​ចូល​រោងការ​បងថ្លៃ​ មានអី​ឆក់​ខ្លួនឯង​ស្លាប់ចោល​ប្រពន្ធ​កូនខ្ចី​ទើប​សម្រាល​បាន​ជិត​១០​ថ្ងៃ​

spot_img

ខេត្ត​ស្វាយរៀង​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​ស្ថិតនៅ​ផ្ទះ​ឪពុក​ម្តាយក្មេក​ដោយសារ​តែ​បូម​ស្រះ​រីង​ហើយ​ក៏​យក​ខ្សែភ្លើង​មក​រាយ​ដើម្បី​ឆក់​ត្រី​ប៉ុន្តែ​អកុ​សត្រូវឆ​ក់​ខ្លួនឯង​ស្លាប់​ចោល​ប្រពន្ធ​កូនខ្ចី​ទើបតែ​សម្រាល​បាន​ជិត​១០​ទៅវិញ​។​

ជនរងគ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​មានឈ្មោះ អ៊ុក ភិរម្យ អាយុ ២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ បុស ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:២០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែ​មករា​ឆ្នាំ​២០១៩​នេះ​នៅ​ផ្ទះ​ម្តាយក្មេក​ស្ថិតក្នុង​ភូមិ ត្រពាំង​ឈូក ឃុំ ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង​។​បើតាម​ក្រុមគ្រួសារ​សព​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​នោះ​គឺ​ជនរងគ្រោះ​ជា​បងប្អូន​សាច់ញាតិ​បាន​នាំគ្នា​បូមទឹក​ស្រះ​ដើម្បី​យកមក​ធ្វើ​ម្ហូប​ដែលជា​ថ្ងៃ​ចូល​រោងការ​បងថ្លៃ​ស្រី​។​ប្រភព​បាន​បន្តទៀតថា​៖​ក្រោយ​ពី​បូមទឹក​ចេញពី​ស្រះ​រីង​អស់ហើយ​នោះ​ក៏​នាំ​ចាប់​ត្រី​អស់ហើយ​គេ​នាំគ្នា​ឡើង​លើ​គោក​អស់​នៅសល់​តែ​ជនរងគ្រោះ​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​បន្ត​ដោយ​មាន​អ្នក​ឈរ​មើល​និង​ឈរ​ចាំ​ទទួល​ត្រី​ដោយ​មិនដឹង​ថា​ជនរងគ្រោះ​ឆក់​នោះទេ​។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា​៖​លុះ​ជនរងគ្រោះ​ឆក់​ដួល​ភួកល្បាប់​ទើប​ដឹងថា​ត្រូវ​ខ្សែភ្លើង​ឆក់​ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​ដោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ក្រោយពី​ទទួល​ដំណឹង​ថា​មាន​មនុស្ស​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​សមត្ថកិច្ច មូលដ្ឋាន​ក៏​បាន​ចុះ​មកដល់​កន្លែងកើត​ហេតុ​​ដើម្បី​ធ្វើ​កោសលវិច្ច័យ​លើ​សាកសព​ក្រោយ​ពី​ពិនិ​ត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×