Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ៍​ភូមិ​មូល​ជើងឯក​

spot_img

​ភ្នំពេញ​ ៖ គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ៍​ភូមិ​មូល​ជើងឯក​បាន​ចាប់​ដំណើរការ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក នៅ ស្ថានីយ​បុរាណ​វិទ្យាភូមិ​មូល​ជើងឯក ស្ថិតនៅក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ក្រុង​ភ្នំពេញ ដោយ​ការចូលរួម​ពី​មន្ត្រី​ជំនាញ​បុរាណវត្ថុវិទ្យា​ពី​រាជបណ្ឌិត្យសភាកម្ពុជា​ចំនួន​៤​រូប​។​

លោក​បណ្ឌិត ផុន កសិកា អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ដឹកនាំ​មន្ត្រី​ជំនាញ នៅក្នុង​ផ្នែក​បុរាណវត្ថុវិទ្យា​មាន​លោក ហឿង សុធា​រស់ ប្រធាន​ផ្នែក​បុរាណ​វិទ្យា លោក ជ័យ រតនា មន្ត្រី​ស្រាវជ្រាវ និង កញ្ញា តាកេត ស័ក​ដា មក​ចូលរួម​កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា នៅ​ស្ថានីយ​បុរាណវិទ្យា​ជើងឯក ស្ថិតនៅក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​គម្រោង​កំណាយ​ស្រាវជ្រាវ​នេះ ជា​គម្រោង​អនុវត្ត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​មាន​កិច្ចសហការ​ជាមួយ រាជបណ្ឌិត្យសភា​កម្ពុជា នគរបាល​ការពារ​បេតិកភណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វិទ្យា ដែល​មកពី​មន្ទីរ​វប្បធម៌​គ្រប់​ខេត្ត ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​អជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​ជីប​ម៉ុង មន្ត្រី​នគរបាល​រដ្ឋបាល​មូលដ្ឋាន អ្នកស្រាវជ្រាវ​អន្ដរជាតិ​មកពី​សាកលវិទ្យាល័យ​ហ្វ្លី​ន​ឌ័​រ (Flinders University) នៃ​ប្រទេស​អូស្ត្រាលី និង​និស្សិត​មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សរុប​មាន​ចំនួន ១០៨​នាក់ ដែល​នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៧ មករា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×