Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ទេសចរណ៍​១​គ្រឿង​ទៀត ​ដឹក​ភ្ញៀវទេសចរ​បរទេស​ជិត ៣​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​នគរ​បាន​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​កប៉ាល់​ទេសចរណ៍ ១​គ្រឿង​ទៀត ឈ្មោះ Diamond Princess បាន​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ២៨០៦​នាក់ ក្នុងនោះ​មាន​ស្រី ១៥០៥​នាក់ និង​មាន ៥២​សញ្ជាតិ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។​

នាវា​ទេសចរណ៍​នេះ មាន​នា​វឹក​សរុប​ចំនួន ១០៧៣​នាក់ និង​មាន ៤៧​សញ្ជាតិ បាន​ចូល​ចត​ដោយ​សុវត្ថិភាព នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ម៉ោង ៨ និង​២០​នាទី​ព្រឹក ​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​។​

នាវា​ទេសចរណ៍​ខ្នាត​យក្ស​ខាងលើនេះ មាន​បណ្តោយ ២៨៨,៣៣​ម៉ែត្រ និង​មាន​ទទឹង ៤១,៥០​ម៉ែត្រ និង​មាន​ជំរៅ​ទឹក ៨,៥៧​ម៉ែត្រ​។​
​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដដែល បាន​ឲ្យដឹង​បន្ត​ថា នាវា​ទេសចរណ៍​ខាងលើនេះ បាន​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា រយៈពេល ១​ថ្ងៃ និង​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​។​

ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​តាម​នាវា Diamond Princess ច្រើនជាងគេ គឺ​សញ្ជាតិ​អាមេរិក មាន​ភ្ញៀវ​ចំនួន ៨៦៩​នាក់​។សញ្ជាតិ​អូស្ត្រាលី មាន​ចំនួន​៨៤៤​នាក់​។ សញ្ជាតិ​កាណាដា មាន​ចំនួន ៣៧១​នាក់ និង​ក្រៅពីនោះ​សញ្ជាតិ​ផ្សេងៗ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​ក្រុងព្រះសីហនុ ពាន​ឲ្យដឹង​ទៀតថា ភ្ញៀវទេសចរ​មកពី​ខេត្តសៀមរាប ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា តាម​នាវា​ទេសចរណ៍ Diamond Princess ខាងលើនេះ មាន​ចំនួន​៣​នាក់​៕​ ដោយ ៖ ដែន សីមា

spot_img
×