ឆ្នាំជូត ៖ ការងារ រលូនល្អ ដោយសារមានការជួយជ្រោមជ្រែងពីអ្នករួមការងារ និងថ្នាក់លើ ។ លុយកាក់ សភាពផ្លូវចិត្តមិននឹងនរធ្វើឲ្យឆ្នាំជូតចង់ចាយប្រាក់បំបាត់ទុក្ខ ប្រយ័ត្នអស់ដោយពុំដឹងខ្លួន ។ មនោសញ្ចេតនា ល្អប្រសើរ មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ ជួបបញ្ហាស្មុគស្មាញខ្លះ ត្រូវអត់ធ្មត់នឹងនរប្រឈមដោះស្រាយ ។ លុយកាក់ យីអ៊ុនឡើង មានគំនិតច្រើនសម្រាប់ការរកប្រាក់ គួរមានផែនការគ្រប់គ្រងលុយកាក់ឲ្យល្អ ។ មនោសញ្ចេតនា មានរឿងប្រែប្រួលច្រើន ។
ឆ្នាំខាល ៖ ការងារ អំណោយផលល្អ ធ្វើកិច្ចការអ្វីក៏សុទ្ធតែសម្រេចបានលទ្ធផលដូចបំណង ។ លុយកាក់ ចម្រុងចម្រើន អាចបោះទុនវិនិយោគនឹងទទួលបានប្រាក់ចំណេញធំ ។ មនោសញ្ចេតនា ពោរពេញដោយភាពសុខដុមរមនា ។
ឆ្នាំថោះ ៖ ការងារ មិនល្អ កើតមានទំនាស់ក្នុងការងារ ប្រសិនមិនប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសកើតមានការប្រទាញប្រទង់ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំរោង ៖ ការងារ ការតស៊ូព្យាយាមក្នុងការងារ បានជួយឲ្យគ្រប់យ៉ាងសម្រេចបានលទ្ធផលល្អ ។ លុយកាក់ ល្អបង្គួរ គួរចេះក្តាប់ឱកាសល្អៗដើម្បីពង្រីកចំណូលថែម ។ មនោសញ្ចេតនា រីករាយ ផ្អែមល្ហែម ។
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវជ្រៀតជ្រែក ឬយកចិត្តទុកដាក់ច្រើនជ្រុលក្នុងកិច្ចការអ្នកដទៃ ព្រោះនឹងឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងក្នុងក្រុមហ៊ុន ។ លុយកាក់ ជាថ្ងៃស៊យ ប្រយ័ត្នត្រូវអ្នកដទៃបោកប្រាក់ ។ មនោសញ្ចេតនា ងាយកើតទំនាស់ដោយសារពាក្យសម្តីលេងសើច ។
ឆ្នាំមមី ៖ ការងារ គួរមានគំនិតផ្ទាល់ខ្លួន មិនត្រូវស្តាប់តាមការជំរុញរបស់អ្នកដទៃ ។ លុយកាក់ ថ្ងៃនេះត្រូវចំណាយប្រាក់ច្រើន ប្រយ័ត្នពាក្យលួងលោមរបស់មនុស្សទើបស្គាល់គ្នា ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ជាថ្ងៃសមស្របសម្រាប់ការចរចា សហការជំនួញ ។ លុយកាក់ គួរមានផែនការគ្រប់គ្រងហិរញ្ញវត្ថុ១ឲ្យបានល្អ ទើបខ្ទង់ចំណូលកើនឡើង ។ មនោសញ្ចេតនា កាន់តែជ្រាលជ្រៅ ។ ផ្អែមល្ហែម ។
ឆ្នាំវក ៖ ការងារ ល្អប្រសើរ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ មានឱកាសបានឡើងតំណែងថ្មី ។ លុយកាក់ អាចបានឡើងប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រឹងមាំ សុភមង្គល ។
ឆ្នាំរកា ៖ ការងារ រីកចម្រើនគ្រប់យ៉ាង ជួបឱកាសល្អៗច្រើន ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា មានឱកាសរកឃើញគូរព្រេង ។
ឆ្នាំចរ ៖ ការងារ ល្អបំផុត សម្រេចបានស្នាដៃឆ្នើមជាច្រើន ។ លុយកាក់ មានគំនិតច្នៃប្រឌិតច្រើនសម្រាប់ការរកប្រាក់ តែក៏គួរមានផែនការគ្រប់គ្រងឲ្យបានល្អ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំកុរ ៖ ការងារ ត្រូវរក្សាទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ឬបើជាអ្នកធ្វើជំនួញ នឹងរកបានប្រាក់ចំណេញច្រើន ។ មនោសញ្ចេតនា គួរម្ចាស់ការ ក្លាហានក្នុងការស្វែងរកគូស្នេហ៍ ៕