Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចាត់​ប្រតិភូ​យោធា​ទៅ​កាន់​កូរ៉េខាងជើង

spot_img

​ប្រតិភូ​មួយ​របស់​កងទ័ព​រុស្ស៊ី នៅថ្ងៃនេះ បាន​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​មូលហេតុ​នៃ​ដំណើរ​ទស្សនៈកិច្ច​ពុំ​ត្រូវ​ប្រកាស​ឲ្យដឹង​ទេ។​

​រដ្ឋធានី​ព្យុង​យ៉ាង​របស់​កូរ៉េខាងជើង​

​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​រុស្ស៊ី នៅ​ថ្ងៃនេះ​បានឲ្យដឹងថា ប្រតិភូ​មួយ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ដឹកនាំ​ដោយ​លោក Victor Kalganov នាយករង​មជ្ឈមណ្ឌល​បញ្ជា​ការពារ​ប្រទេស​រុស្ស៊ី បាន​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង -​នេះ​បើ​តាម Reuter ចុះផ្សាយ​។​

Moscow និង​ព្យុងយ៉ាង​ពុំ​បាន​បង្ហើប​ឲ្យដឹង​ពី​គោលបំណង​នៃ​ទស្សនកិច្ច​នេះ​ទេ​។ ប៉ុន្តែ​វា​បាន​ប្រព្រឹត្តទៅ​ស្រប​ខណៈពេល​ដែល​អាមេរិក​ប្រកាស​ត្រៀម​ចរចា​ជាមួយ​កូរ៉េខាងជើង ដោយ​ពុំ​មាន​ដាក់​លក្ខខណ្ឌ​ជា​មុន​។ ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក Rextillerson អះអាងថា ចាំបាច់​ត្រូវមាន​អំឡុងពេល “​ស្ងប់ស្ងាត់​” ទុក​សម្រាប់​កិច្ចពិភាក្សា​បឋម​មួយ​អាច​ប្រព្រឹត្តទៅ​។​

“​គឺជា​ការលំបាក​ណាស់ ប្រសិនបើ​នៅ​កណ្តាល​ទី អស់លោក​បែរ​ជា​សម្រេច​សាកល្បង​គ្រាប់បែក​ទៀត​។ យើងខ្ញុំ​ត្រូវការ​រយៈពេល​ស្ងប់ស្ងាត់​មួយ​”​។ បណ្តា​មន្ត្រី​សន្តិសុខ​អាមេរិក និង​កូរ៉េខាងជើង​អាចមាន​លទ្ធភាព​ជួប​គ្នា​នៅពេល​ដែល​ពួកគេ​ចូលរួម​ក្នុង​សន្និសីទ​របស់​ក្រុមប្រឹក្សា​សម្រាប់​សហ​ប្រិត​បត្តិ​ការ នៅ​ទ្វីបអាស៊ី​-​ប៉ាស៊ីហ្វិក (CSCAP) នា​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ -Yonhap ចុះផ្សាយ​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un នៅ​ថ្ងៃនេះ​ដែរ​បាន​ប្រកាស​ពី​គោលដៅ​ប្រែក្លាយ​កូរ៉េខាងជើង​ទៅជា មហាអំណាច​នុយក្លេអ៊ែ និង​យោធា​ខ្លាំង​បំផុត​ពិភពលោក​”​។ លោក Kim ក៏​បាន​ស្ងើចសរសើរ​ចំពោះ​ការ​ដែល​ក្រុង​ព្យុងយ៉ាង​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចអភិវឌ្ឍន៍​យុទ្ធសាស្ត្រ ៖ គ្រាប់​នុយក្លេអ៊ែរ គ្រាប់បែក​អ៊ីដ្រូហ្សែ​ន កាំ​ជ្រួច Hwasong-15 ហើយ​លោក​ថ្លែង​ឱឡារិក​ថា វា​ជា​ជោគជ័យ​របស់​ខ្លួន​៕ ចន្ទ្រា​

spot_img
×