Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជា​ឃាតករ សម្លាប់​ស្ត្រី​ម្នាក់ ដែល​រកស៊ី​ចងការ​ប្រាក់​

spot_img

​ខេត្តកណ្តាល ​៖ នគរបាល បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ដែល​រកស៊ី​ចងការ​ប្រាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជិត​៤​ម៉ឺន​ដុល្លារ​។ នគរបាល​បាន​និយាយថា បន្ទាប់​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​រួចហើយ ឃាតករ បានគេច​ខ្លួន​ទៅ​ពួន​សម្ងំ​នៅក្នុង​ផ្ទះ​សាច់ញាតិ​នៅឯ​ខេត្តកំពង់ធំ ទើប​សមត្ថកិច្ច​ពន្លា​ដែន​ស្រាវជ្រាវ រហូត​ចាប់ខ្លួនបាន​។​

​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្រោម​ការដឹកនាំ​ពី​លោក​វរសេនីយ៍ ចៅ វុ​ឌ្ឍី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជាមួយ ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ ធ្វើការ​បង្ក្រាបបាន ស្ត្រី​ជា​ឃាតករ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​កំពង់​សំរោង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​។ ជនដៃដល់​មានឈ្មោះ សុខ ចាន់ថា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុកកំណើត ស្ថិតនៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាត់បង់​រួមមាន​ទី​១៖ លុយ​ដុល្លារ​ចំនួន​៣០.០០០​ដុល្លារ ទី​២៖ លុយ​ខ្មែរ​ចំនួន​២​លាន​រៀល ទី​៣៖ ខ្សែ​កមាស​២​ដំឡឹង​, ទី​៤៖ ចិញ្ចៀនមាស​៥​ជី និង​ទី​៥៖ ខ្សែដៃ​មាស​៥​ជី​។ ក្នុងពេល​ឃាត់ខ្លួន​ស្ត្រី​ឃាតករ​រូបនោះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន វត្ថុតាង​មួយចំនួន​មកវិញ ដូចជា លុយ​ដុល្លារ​ជាង​៦០០​ដុល្លារ ខ្សែក ខ្សែដៃ ជាដើម ចំណែក​លុយ​ប្រមាណ​៣​ម៉ឺន​ដុល្លារ​ទៀត រក​ពុំ​ឃើញ​ទេ​។​

​សូម​រំលឹក ករណី​សម្លាប់​ស្ដ្រី​ម្នាក់​រួច​ប្លន់​លុយ​អស់​ចំនួន​៤​ម៉ឺន​ដុល្លារ កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​៕ ដោយ ​៖​​ កូ​ឡាប​

spot_img
×