Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ៖ ការលើកកម្ពស់​កម្រិត​ជីវភាព​សហគមន៍​ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ធម្មជាតិ​

spot_img

​ក្នុង​អង្គសន្និបាត​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​សហគមន៍​ជា​ចំណុច​គន្លឹះ ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ក៏ដូចជា​ជំរុញ​ការចូលរួម​សហគមន៍​ក្នុង​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ រក្សា​តម្លៃ​វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​។​

​បន្ថែម​ពី​នេះ ការពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​មន្ត្រី​ឧទ្យានុ​រក្ស ដែល​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ជា​ភ្នាក់ងារ​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​គឺ​ជា​កិច្ច​ការ​ចាំបាច់​។​

​យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ជំរុញ​ការរៀបចំ​បង្កើត​របៀង​ទេសចរណ៍ធម្មជាតិ និង​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅ​តាម​ទីតាំង​ដែល​មាន​សក្តានុពល ក៏​ដូច​ជា​បន្ត​សិក្សា​តំបន់​ដែល​មាន​សក្តានុពល ដើម្បី​បង្កើត​ជា​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ​បន្ថែមទៀត ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។ លើសពីនេះទៅទៀត ត្រូវ​បន្ត​តា​ដាន​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​មុខងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​មួយវិញទៀត​លោក រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ យកចិត្តទុកដាក់​លើ​ការអនុវត្ត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​សាកល្បង សម្រាប់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​គាំទ្រ​ថវិកា​ដោយ ADB ដើម្បី​ដកស្រង់​បទពិសោធ​ក្នុងការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់ការពារធម្មជាតិ​ដទៃទៀត (​ក្នុងនាម​ជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​) និង​បន្ត​សិក្សា ប្រមូល​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​បកប្រែ​ទិន្នន័យ​ពី​ផ្កាយរណប ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​តំបន់ការពារធម្មជាតិ​ឡើងវិញ រួមទាំង​ការយកចិត្តទុកដាក់​រៀបចំ​កំណត់​តំបន់ និង​រៀបចំ​ផែនការ​គ្រប់គ្រង ក៏ដូចជា​ការបោះបង្គោល​ព្រំប្រទល់​តំបន់ការពារធម្មជាតិ​ឱ្យបាន​ច្បាស់លាស់​ជា​ដើម​៕ ដោយ​៖​កូឡាប​

spot_img
×