Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ចល័ត​អាវុធ និង​រថពាសដែក ពី​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ក្រុង​តាខ្មៅ ដើម្បី​អបអរសាទរ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ចល័ត​អាវុធ និង​រថពាសដែក ពី​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​អបអរសាទរ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​។​

​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​១៧​មករា​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នឹង​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​ខួប​គម្រប់​២០​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ចល័ត​អាវុធ​និង​រថពាសដែក ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ទីតាំង​ប្រារព្ធ​ពិធី ធ្វើដំណើរ​តាមផ្លូវ​ព្រែក​ហូរ មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) បន្ត​កាត់​ផ្លូវ​២១៧ (​ផ្លូវ​រោងចក្រ​កែវ​) ផ្លូវ​ព្រៃ​ស ឆ្លងផ្លូវ​ជាតិ​លេខ​៤ តាមផ្លូវ​ប្រទះ​ឡាង ឆ្លងផ្លូវ​ដែកបត់​ស្តាំ​តាមផ្លូវ​បេតុង តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ផ្លូវជាតិ​លេខ​៤ បទ​ស្តាំ​ឆ្ពោះទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​តែម្តង ពេល​ចប់​ពិធី​ខួប​គម្រប់​២​ឆ្នាំ បញ្ជាការដ្ឋាន​អង្គរក្ស​នឹង​ចល័ត​អាវុធ និង​រថពាសដែក ពី​ទីតាំង​ប្រារព្ធ​ពិធី​តាមតម្រាយ​ផ្លូវ​ដដែល ចូលទៅ​បញ្ជាការដ្ឋាន​អង្គរក្ស​វិញ​៕ ដោយ​ ៖ ​កូ​ឡាប​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​ខាងក្រោម​នេះ ​៖

spot_img
×