Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​វប្បធម៌ ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​Amazon ស្នើ​ឲ្យ​បញ្ឈប់​ចរាចរណ៍​លក់​ផលិតផល​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ រូប​ទង់ជាតិ​កម្ពុជា ប្រាសាទអង្គរវត្ត ធ្វើជា​កម្រាល និង​គម្រប់​បង្គន់ ដែល​ដាក់លក់​លើ​គេហទំព័រ​លក់ទំនិញ Amazon ត្រូវបាន​រកឃើញ​ប្រភព​ហើយ គឺជា​របស់​ក្រុមហ៊ុន​នៅ​ចិន ។

​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា​នេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា ករណី​ក្រុមហ៊ុន Amazon យក​រូប​ប្រាសាទអង្គរវត្ត ធ្វើជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង ដាក់លក់​តាម Online ក្រសួង​វប្បធម៌ បាន​ផ្ញើលិខិត​ទៅ ក្រសួងការបរទេស និង​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ផ្ញើលិខិត​មួយ​ទៅ​ក្រុមហ៊ុន ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គិតគូរ​ឡើងវិញ ពី​ការ​រចនា​រូប​ប្រាសាទអង្គរវត្ត ក៏ដូចជា ប្រាសាទ​នានា ដែលជា​រូប​អ​ច្ឆិ​រយ​លើ​ពិភពលោក មក​បង្ហាញ​លើ Online Shopping មួយ​នេះ​។​

ជាមួយនឹង​ករណី ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏ដូចជា​សិស្ស និស្សិត គ្រោង​នឹងធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ សុំទោស និង​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់ ដែល​ប៉ះពាល់​វប្បធម៌​ខ្មែរ ហើយ​ជាងនេះទៅទៀត ពួកគេ​នឹងមិន​ទៅ​ទិញ​ទំនិញ ក្នុង​ហាង Amazon មាននៅ​ស្រុក​ខ្មែរ​ផងដែរ​ ។​

​លោកស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ផ្ញើលិខិត​ទៅ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ដើម្បី​ជួយ​ទប់ស្កាត់​ការផ្សព្វផ្សាយ ករណី​ដែល​ក្រុមហ៊ុន Amazon យក​រូប​ប្រាសាទអង្គរវត្ត ទៅធ្វើជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង​ដាក់លក់​តាម Online នាំ​ឲ្យ​កក្រើក និង​ថ្កោលទោស​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។​

​យោងតាម​លិខិត​ដែល​បាន​ឲ្យ​ដឹងថា តាមរយៈ​ការស្រាវជ្រាវ​បឋម តាម​ប្រព័ន្ធ​លក់ដូរ​ទំនិញ​គេហទំព័រ Amazon និង​គេហទំព័រ​មួយចំនួន អាជ្ញាធរ​ជាតិ​អ​ប្សា​រា​រកឃើញថា ទំនិញ​ទាំងនោះ​ភាគច្រើន​មាន​ប្រភព និង​ទីតាំង​ផលិត​នៅ​ប្រទេស​ចិន មានដូចជា​ក្រុមហ៊ុន Bestchong និង​ក្រុមហ៊ុន Keiwiornb ព្រមទាំង​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​ពុំ​អាច​កំណត់​ប្រភព​ច្បាស់លាស់​។​

​នៅ​រសៀល​ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួង​វប្បធម៌​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទុះ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្រោយ​ក្រុមហ៊ុន Amazon ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក លក់ទំនិញ​តាម Online របស់​មហាអំណាច​អាមេរិក លើ​ករណី​យក​រូប​ប្រាសាទអង្គរវត្ត ធ្វើជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង​ដាក់លក់​តាម Online​។ ទង្វើ​របស់​ក្រុមហ៊ុន Amazon បែបនេះ បានធ្វើ​ឲ្យ​កក្រើក​ការរិះគន់​ពេញ​បណ្តាញ​សង្គម Facebook ពី​សំណាក់​មហា​គ្រួសារ​ខ្មែរ ពីព្រោះ​ប្រាសាទអង្គរវត្ត​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក និង​ល្បី​ពេញ​សុះសាយ​ពេញ​ពិភពលោក មិនគួរណា​ក្រុមហ៊ុន​មួយ​នេះ​ទៅ​ដាក់​ច្នៃ​ធ្វើជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង​នោះឡើយ​។​

លោកស្រី​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ករណី​ករណី​ក្រុមហ៊ុន Amazon យក​រូប​ប្រាសាទអង្គរវត្ត ធ្វើជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង ដាក់លក់​តាម Online ក្រសួង​បាន​ផ្ញើលិខិត​មួយ​ទៅ​ក្រុមហ៊ុន ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គិតគូរ​ឡើងវិញ​ពី​ការ​រចនា រូប​ប្រាសាទអង្គរវត្ត ក៏ដូចជា​ប្រាសាទ​នានា ដែលជា​រូប​អ​ច្ឆិ​រយ​លើ​ពិភពលោក មក​បង្ហាញ​លើ Online Shopping មួយ​នេះ​។​

​សូម​ជំរាប​ថា នៅពេល​ថ្មីៗ​នេះ​រូប​ប្រាសាទអង្គរវត្ត និង​រូប​ប្រាសាទ​ល្បីៗ​មួយចំនួន​របស់​កម្ពុ​ជា ដែល​ត្រូវបានគេទទួលស្គាល់​ទូទាំង​ពិភពលោក ត្រូវបាន​ក្រុមហ៊ុន Amazon ដ៏​ល្បី​របស់​អាមេរិក រចនា​យកទៅដាក់​លើ​គ្រប​បង្គន់ និង​កម្រាល​ជើង ដាក់តាំង​លក់​នៅលើ​អន​ឡាញ​។​

​បញ្ហា​នេះ​ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ និង​សកម្មភាព​របស់​ក្រុមហ៊ុន​អា​មេ​រិច​មួយ​នេះ និង​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​។ ប្រជាពលរដ្ឋ បាន​ថ្កោលទោស​ថា ក្រុមហ៊ុន​អាមេរិក Amazon បាន​បាន​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ក៏ដូចជា​បុព្វបុរស​ខ្មែរ​យ៉ាងខ្លាំង ដែល​មិនអាច​ទទួលយក​បានឡើយ​។​

​យោងតាម​ក្រុមហ៊ុន Amazon ដ៏​ល្បី​របស់​អាមេរិក បាន​បង្ហោះ​នៅក្នុង​ទីផ្សារ​របស់ខ្លួន ដោយ​យក​រូប​ប្រសាទ​អង្គរវត្ត ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រហ្ម​មុខ​បួន និង​ប្រសាទ​នានា​របស់​ខ្មែរ យកមក​ធ្វើជា​គម្រប​បង្គន់ និង​ជា​កម្រាល​ជើង ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ​១៩,៩៩​ដុល្លារ​អាមេរិក ដែល​វា​កាន់តែ​បង្ហាញថា ក្រុមហ៊ុន​នេះ​កាន់តែ​ផ្គើន ដល់​ប្រជាជន​កម្ពុជា​កាន់តែខ្លាំង​ឡើងៗ​ ។​

​ក្រៅពី​ទង់ជាតិ​ក​ម្ពុជា ក៏មាន​ទង់ជាតិ​អាមេរិក វៀតណាម ថៃ ចិន និង​ប្រទេស​មួយចំនួនទៀត​ផងដែ​រ ដែល​ត្រូវបាន​ក្រុមហ៊ុន​ចិន​ទាំងនោះ យកទៅ​ច្នៃ​ជា​គម្រប​បង្គន់ ក៏ដូចជា​កម្រាល​ជើង ដើម្បី​ដាក់លក់​នៅលើ​គេហទំព័រ Amazon​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Amazon គឺជា​ក្រុមហ៊ុន​លក់ទំនិញ​តាម Online លំដាប់​ពិភពលោក ដែលមាន​ម្ចាស់​គឺ​លោក Jeff Bezos ជា​កំពូល​មហាសេដ្ឋី​លេខ​១ លើ​ពិភពលោក មានទ្រព្យ​សម្បត្តិ ១៣៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ថ្មីៗ​នេះ លោក​ទើបនឹង​ប្រកាស​លែងលះ​ពី​ភរិយា​។ ដូច្នេះ​សូម​បងប្អូន​កុំ​យល់ច្រឡំ​ថា ជា​ក្រុមហ៊ុន​កាហ្វេ Amazon ដែល​កំពុងដំណើរការ​នៅ​កម្ពុជា​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×