Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត ដែលថា អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ​ពី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​បំផុសបំផុល​ថា អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​គ្រប់​រូបភាព ក្នុង​កិច្ច​ថែរក្សា​សតិអារម្មណ៍​សាធារណៈ ឱ្យ​ស្ថិតនៅក្នុង​ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត (Fake News) ​។​

​នៅ​ថ្ងៃទី​១៧​ខែមករា​នេះ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ដោយបាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ចាត់វិធានកា​រ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​បំផុសបំផុល​ថា អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា ។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​តាម​សេចក្តីថ្លែងការណ៍​ថា រាជរដ្ឋាភិបាល​កម្ពុជា សូម​ទាញអារម្មណ៍​ជាថ្មី​ម្តងទៀត ចំពោះ​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​មួយចំនួន ក៏ដូចជា​អ្នកធ្វើ​បទ​អត្ថាធិប្បាយ ដែល​បាន​ប្រើប្រាស់​ពាក្យ​មិន​ពិត​ផង និង​បង្កើត​នូវ​ទស្សនៈ​អវិជ្ជមាន មិន​ឆ្លើយតប​ទៅនឹង​គោលការណ៍​ជាក់ស្តែង ដែល​បានធ្វើឱ្យ​មតិ​សាធារណជន មានការ​ភាន់ច្រឡំ និង​បង្កើត​នូវ​ឥរិយាបថ មិនអាច​ទទួលយកបាន ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង នៃ​បរិបទ “​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA)” ដែល​អាច​ចាត់ទុកជា​កិច្ច​បង្កើត​នូវ​ព័ត៌មាន​មិន​ពិត (Fake News) ​។​

​រាជរដ្ឋាភិបាល មិន​យល់ស្រប​ជាដាច់ខាត ក្នុង​កិច្ច​ប្រើពាក្យ “EU ទុក​ច្រក​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​” ឬ​ពាក្យ​ដទៃទៀត​ជាដើម ដែលជា​ពាក្យ​មិន​សមស្រប​ទៅនឹង​ចរិត ការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលជា​ដៃគូ​អភិវឌ្ឍ​ពិតប្រាកដ​ជាមួយ​EU នោះឡើយ នៅក្នុង​កិច្ច​លើកស្ទួយ​ជី​វិភាព​ពលរដ្ឋ​កម្ពុជា តាមរយៈ​កម្មវិធី​នេះ​។ ពាក្យ​ទាំងនោះ​គឺ​ស្ថិតនៅក្នុង​បំណង​ញុះញង់ ឬ​ប្រឆាំងនឹង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ​។​

​រាជរដ្ឋាភិបាល បានធ្វើ​ការពន្យល់​ជាច្រើន​សារ​មកហើយ នូវ​ដំណើរការ​វិវឌ្ឍន៍ នៃ​កិច្ចពិភាក្សា​ក្នុងការ​អនុវត្ត​កម្មវិធី EBA ដែល​ស្ថិតនៅក្នុង​បរិយាកាស​ដៃគូ និង​គោរព​គ្នា​ទៅវិញទៅមក នៅក្នុង​លក្ខខណ្ឌ​ប្រែប្រួល ដែល​ឆ្លើយតប​ទៅនឹង​ចំណូល​កើនឡើង របស់​ពលរដ្ឋ​កម្ពុជា ហើយ​កិច្ចពិភាក្សា​នេះ នឹង​ដំណើរការ​ទៅមុខទៀត រហូត​ជាង​មួយឆ្នាំ​។​

​រាជរដ្ឋាភិបាល នៃ​ប្រជាជាតិ​អធិបតេយ្យ សូម​អំពាវនាវ​ដល់​រាល់​បណ្តាល​អង្គភាព ឬ​បុគ្គល​ពាក់ព័ន្ធ សូម​រក្សា​ភាពថ្លៃថ្នូរ និង​ក្រមសីលធម៌​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​កិច្ច​រក្សា​ដំណើរការ​ពិភាក្សា​នេះ ប្រកបដោយ​ភាព​វិជ្ជមាន និង​ស្ថិតនៅក្នុង​ភាពជា​ដៃគូ​អភិវឌ្ឍ ដោយ​មិន​បង្ក​ការភាន់ច្រឡំ ជាយថាហេតុ​ណាមួយ ដែល​កើតចេញពី​ការបង្កើត​ព័ត៌មាន​ញុះញង់ ឬ​ក្លែងក្លាយ (Fake News) នោះទេ​។ រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ ដោយ​ម៉ឺងម៉ាត់ និង​គ្រប់​រូបភាព ក្នុង​កិច្ច​ថែរក្សា​សតិអារម្មណ៍ សាធារណៈ ឱ្យ​ស្ថិតនៅក្នុង​ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត (Fake News)​ ។​

​សូមជម្រាបថា គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា សហគមន៍​មួយ​នេះ នឹង​ចាប់ផ្តើម​គិត​ពន្ធ លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នាំចេញ​ទៅកាន់​ប្រទេស ដែលជា​សមាជិក​អឺរ៉ុប ចំនួន​២៨​ប្រទេស សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២១​។ ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចាប់ផ្តើម​អនុវត្តន៍ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​តទៅ សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ឆ្នាំ​ដំបូង តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន ឆ្នាំ​ទី​២ តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​១​តោន​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×