Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រាប់រយ​នាក់ នាំគ្នា​ដុត​កង់ឡាន រារាំង អភិបាលរង​ខេត្ត​ព្រះសីហនុ ចុះទៅ​វាស់វែង​ដី ឲ្យ​ទៅ​លោកជំទាវ ហុង ស៊ួ​ន

spot_img

​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ ប្រដាប់​ដោយ​កង់ឡាន និង​កញ្ចុះ​រ៉ឺម៉ក បាន​ព្យាយាម​បិទផ្លូវ និង​រារាំង ដោយ​ការ​ដុះ​កង់ឡាន ផ្សែង​ខ្មួលខ្មាញ់ ក្នុង​បំណង​បង្អាក់ដំណើរ​របស់​ក្រុមការងារ​គណៈបញ្ជាការ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ូលិស ចុះ​ដើម្បី​ធ្វើការ​វាស់វែង​ដី​មួយកន្លែង ទៅ​ឲ្យ​លោក ជំទាវ ហុង ស៊ួ​ន កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងត្បូង​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​គណៈបញ្ជាការ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ថា វត្តមាន​របស់លោក ដែល​ចុះ​មកនេះ​ដើម្បី វាស់វែង​ដី​ចំណុច​នេះ​ជូន​លោកជំទាវ ហុង ស៊ួ​ន ហើយ​បើ​បងប្អូន​មាន​ដី​ប៉ុន្មាន​ទំហំ​ប៉ុន្មាន គាត់​ដោះស្រាយ​ជូន​បងប្អូន​។ ប៉ុន្តែ​ប្រសាសន៍​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ចោទថា កំពុង​​ចង់​បណ្ដេញ​ពួកគាត់​និង​វាស់វែង​ដី​គម្រប​ព្រៃឈើ អនុក្រឹត្យ​របស់​រដ្ឋ ដែល​ពលរដ្ឋ​កំពុងរ​ស់​នៅ​ជាក់ស្ដែង​ជាច្រើន​ឆ្នាំ​មកនេះ ឲ្យ​ទៅ​បុគ្គល​អ្នកមាន​លុយ និង​មានអំណាច​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ គឺ​លោក ជំទាវ ហុង ស៊ួ​ន និង​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ (​ប្ដី​-​ប្រពន្ធ​)​។​

​ប្រជាពលរដ្ឋ​កំពុងតែ​ឆ្ងល់​ថា ហេតុអ្វី​គាត់​រស់នៅ​លើដី​រដ្ឋ​នេះ​យូរ​ឆ្នាំ​មកហើយ បែរជា​ដល់​ដី​ឡើងថ្លៃ គណ​:​បញ្ជាការ​ខេត្ត លោក ផៃ ប៊ុន​វណ្ណៈ នាំ​កម្លាំង​ប៉ូលិស​មក​វាស់វែង​ដី​របស់​ពួកគាត់​នេះ ទៅ​ឲ្យ​បុគ្គល​ម្នាក់ ជំទាវ ហុង​ស៊ួ​ន ។ ដី​ទាំងនេះ ជា​ដី​អនុក្រឹត្យ និង​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ បាន​និរាករណ៍​អស់​ទៅហើយ ដូច្នេះ​មានតែ​រដ្ឋបាលខេត្ត​ព្រះសីហនុ យក​ប័ណ្ណកម្មសិទ្ធិ ដែល​ងាប់​តាំងពី​ឆ្នាំ​២០០២ ទៅហើយ​នេះ​ព្យាយាម​ឲ្យ​រស់​ឡើងវិញ ដើម្បី​យក​ដី​ឲ្យ​ជំទាវ​តែ​ម្នាក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ស្រែកយំ​។ ពួកគាត់​បាន​អំពាវនាវ​ទៅដល់​ថ្នាក់ដឹកនាំ ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​ដល់​ពួកគាត់​ផង​៕ ដោយ ​៖​ ស្រីនាថ​

spot_img
×