Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​លេខ​R6 បឹងកក់​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ គម្រោង​សាងសង់​ផ្លូវ អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ​៧០ មកដល់​មហាវិថី គីម អ៊ី​ល​ស៊ុ​ង ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​រាជធានី បាន​បញ្ជាក់ថា​៖ ដោយ​ពិនិត្យឃើញថា ស្ថានភាព​ចរាចរ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧០ មក​រង្វង់​មូល​កួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វា ដល់​ចំណុច​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន មាន​លំហូរ​ចរាចរ​យ៉ាងខ្លាំង និង​តែងតែ​កកស្ទះ​ចរាចរ​ជា​រៀងរាល់​ថ្ងៃនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​លេខ​R6 ដែលមាន​ប្រវែង ៦.២៨០​ម៉ែត្រ ដោយ​អនុវត្ត​ជា​ពីរ​ជំហាន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×