Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​សម្រេច​ចោទ មេការ​ជនជាតិ​ចិន នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ពីរ​បទល្មើស​

spot_img

​ភ្នំពេញ​៖ លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ ករណី​បង្ខំ ឲ្យ​ស្ដ្រី​ម្នាក់​វះកាត់ និង​បង្ខាំង​ទុក​ស្ត្រី​ជា​ម្តាយ​ទាំងយប់ ព្រោះ​គ្មាន​លុយ​ថ្លៃ​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ចំនួន​ពីរ​បទល្មើស គឺ​ពីបទ “​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​បទ​កំហែង​យក​”​។

​លោក​ព្រះរាជអាជ្ញារង វង្ស ប៊ុន​វិសុទ្ធ ក៏បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធីតុលាការ​។

​សូមបញ្ជាក់ថា ករណីនេះ​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ មាន​ទីតាំង​នៅផ្ទះ​លេខ​៦១A ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលជា​របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​៕ ដោយ​៖​កូ​ឡាប​

spot_img
×