Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ លែង​សត្វ​អណ្តើក​សមុទ្រ​លើក​ទី​១០១ និង​មាន​ចំនួន​រាប់ពាន់​ក្បាល​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​,​ស្ពីដ​បូ​ត កម្ពុជា (G.T.V.C, Speed Boat Cambodia) គឺ​លោក​ឧកញ៉ា ទៀ វិចិត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បន្ត​នាំ​យក​សត្វ​ល្មិច ឬ​សត្វ​អណ្តើ​សមុទ្រ​ចំនួន ៣​ក្បាល​បន្ថែមទៀត យក​ទៅ​ព្រលែង​ចូល​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​

​លោក​ឧកញ៉ា​បន្តថា វា​ជា​លើក​ទី​១០១​ហើយ ដែល​រូបលោក​បាន​នាំ​យក​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ ទៅ​ព្រលែង​ចូលទៅ​ក្នុង​សមុទ្រ ដើម្បី​អភិរក្ស​។ ហើយ​ថា អាច​មាន​សត្វ​អណ្តើក​សមុទ្រ​ទាំង​តូច​ទាំង​ធំ​រាប់ពាន់​ក្បាល ត្រូវបាន​អភិរក្ស ឬ​នាំយកទៅ​ព្រលែង​ចូល​ទៅក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា អណ្តើក​សមុទ្រ ដែល​រូបលោក​បាន​នាំយក​ទៅ​ព្រលែង​ក្នុង​សមុទ្រ គឺ​ទទួលបាន​ពី​អ​ប្រជា​នេសាទ ដែល​បងប្អូន​អ្នកនេសាទ​ទាំងនោះ បាន​ចូលរួម​សហការ​ផ្តល់​ជូន​លោកឧ​ញ៉ា ដើម្បី​យក​ទៅ​ព្រលែង ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​

​លោក​ឧកញ៉ា​បន្តថា លោក​បាន​ឧបត្ថម្ភ​ថវិកា​ខ្លះ​ដល់​បងប្អូន​ប្រជា​នេសាទ ដើម្បី​ជា​ការ​អរគុណ ដល់​ពួកគាត់ ដែល​បាន​ចូលរួម​សហការ​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​ជាមួយ​លោក​ជា​បន្ត​បម្ទាប់​មក​នេះ​។​

​ព្រម​ជាមួយគ្នានេះ លោកឧ​ញ៉ា ទៀ វិចិត្រ ដែល​មាន​តួនាទី​ជា​ប្រធាន​សមាគម​ទូក​ទេសចរណ៍ ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នកនេសាទ​ទាំងអស់គ្នា ដែល​កន្លងមក​បាន​ស​ហ​ការផ្តល់​សត្វ​អណ្តើក​សមុទ្រ ដល់​រូបលោក សម្រាប់​ការងារ​អភិរក្ស យក​ទៅ​ព្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា នា​ពេលកន្លងមក ប្រជាពលរដ្ឋ ឬ​ប្រជា​នេសាទ​សមុទ្រ ដែល​នេសាទ​បាន​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច គឺ​ពួកគាត់ តែង​បាន​នាំយក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង និង​ពលរដ្ឋ​ខ្លះទៀត បាន​យក​ទៅ​ចំអិន​ធ្វើជា​អាហារ សម្រាប់​ទទួល​ទាន​ជាដើម ប៉ុន្តែ​ពេល​នេះ គឺ​ពួកគាត់​បាន​ងាក​មក​ចូលរួម សហការ​ជាមួយ​រូបលោក ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​សមុទ្រ​ទាំងអស់គ្នា ដោយ​ក្រោយ​ការ​នេសាទ​បាន​អណ្តើក​សមុទ្រ​ម្តងៗ គឺ​ពួកគាត់ មិន​យក​ទៅ​លក់​ទៅ​ឲ្យ​ឈ្មួញ​ប្រទេសជិតខាង និង​មិន​យក​ទៅ​ចំអិន​ធ្វើ​ជា​អាហារ​ទៀត​ទេ គឺ​បាន​យកមក​ប្រគល់ជូន​រូបលោក​ទាំង​អស់​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់បន្ថែម​ថា ចំពោះ​គ្រប់​សត្វ​អណ្តើក​សមុទ្រ ដែល​រូបលោក បាន​ព្រលែង​ចូល​ទៅ​សមុទ្ធ​ម្ម​ជាតិរ​វិញ គឺ​សុទ្ធតែ​មាន​កឹប​សុីល ដើម្បី​ចំណាំ​ស្របតាម​បច្ចេកទេស​ជលផល​ថែមទៀត​ផង​៕ ដោយ ៖ ដែន សីមា

 

spot_img
×