Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​ណាស់ ៖ មហាចោ​យី​ឈ្មោល ២​នាក់​ប្តី​ប្រពន្ធ ចូល​លួច​កងដៃ​គេ​ដល់​ក្នុងផ្ទះ បាន​ហើយ​យក​មក​លាក់ទុក​ក្នុង​លី​អូ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

spot_img

ខេត្ត​ស្វាយរៀង ៖ ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​២​នាក់​ប្តី​ប្រពន្ធ​ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​កងដៃ​គេ​ដល់​ក្នុង​ផ្ទះ​គេ​ទាំង​ព្រឹក​ខណៈ​ម្ចាស់​កំពុង​ជាប់រវល់​។​ករណី​ចោរ​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ​2017 ត្រង់ចំណុច ក្នុងផ្ទះ​របស់​ឈ្មោះ​ស៊ិន សុ​ផា ភេទ​ស្រី អាយុ​41​ឆ្នាំ មុខរបរ​លក់ដូ ស្ថិតក្នុង ភូមិ កំពោ​ត​ជ្រូក សង្កាត់ ព្រៃ​អង្គុ​ញ ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​២​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើ​ជា​ដូរ​ហ្គាស​ហើយ​សុំ​ជា​មើល​កងដៃ​ដែល​គេ​ដាក់តាំង​លក់​ដែលមាន​៥​កងខ​ណះពេលនោះ​ម្ចាស់​មក​មើល​ក្នុង​ទូរ​ឃើញតែ​៤​កង​បាត់​១​កង​ក៏​មាន​ការសង្ស័យ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ក៏​បាន​ឆែក​រកមើល​ប៉ុន្តែ​មិនឃើញ​សោះ​ទើប​អោយ​ដោះ​សំលៀកបំពាក់​ចេញ​ស្រាប់តែ​ឃើញ​ក្នុង​លី​អូ​ជនសង្ស័យ​ជា​ប្រពន្ធ​តែ​ម្តង​។​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ជនសង្ស័យ​មាន​ឈ្មោះ​ជួប ភារម្យ ភេទ​ស្រី អាយុ​28​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ថ្លុក​ព្រីង ឃុំ ពពែ​ត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​(​ប្រពន្ធ​) ។ ​ទី​2/​ឈ្មោះ ញៀន សុផាត ភេទ​ប្រុស អាយុ 22​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវជា​ប្ដី ។ បានធ្វើ​សកម្មភាព​លួច​យក កងដៃ​ផ្លាក​ទីន មួយ​កង ទម្ងន់​89​លី គិត​ជា​ប្រាក់​ស្មើនឹង​89​ដុល្លា នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ខាងលើ​។​នៅពេល​ធ្វើ​សកម្មភាព​(​លួច​) ត្រូវ​ម្ចាស់ផ្ទះ​ចាប់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​ហើយ​ក៍​បាន​រាយ​ការ​មក​សមត្ថកិច្ច ក្រោយពី​ទទួល​ពត៍​មាន​ភ្លាម សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ​ហើយ​នាំខ្លួន​ជនសង្ស័យ​ទាំង​2​នាក់ មក​ប៉ុស្ដិ៍​នគរបាល សង្កាត់​ព្រៃ​អង្គុញ​ដើម្បី​ធ្វើ​ការសាកសួរ​។​

ក្រោយពី​ធ្វើ​ការសាកសួរ​រួច​មក​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​យក​កងដៃ​ម្ចាស់ផ្ទះ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​វ៉ៃកូ​

spot_img
×