Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្កោលទោស​បណ្តា​ក្រុមហ៊ុន​ផលិត​បង្គន់ ដោយ​ប្រើ​រូបភាព​ប្រាសាទខ្មែរ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​ជា​បន្ទាន់​នូវ​ការលក់​របស់ខ្លួន​

spot_img

​ភ្នំពេញ ​៖ ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ទទួល​ដំណឹង​ដោយ​តក់ស្លុត និង​ស្រងាកចិត្ត​ករណី​ក្រុមហ៊ុន Amazon យក​សម្បត្តិ​វប្បធម៌ ទៅ​កែកុន​ជា​របស់​ប្រើប្រាស់​ក្នុង​អនាម័យ​។ ស្ថានទូត បាន​ថ្កោលទោស​បណ្តា​ក្រុមហ៊ុន​ដែល​ផលិតផល​បង្គន់ ដោយ​ប្រើប្រាស់​រូប​ប្រាសាទ​ខ្មែរ ហើយ ស្នើ​ឱ្យ​ក្រុមហ៊ុន Amazon ដែលជា​ក្រុមហ៊ុន​បង្កើត​ទីផ្សារ​អន​ឡាញ​អន្តរជាតិ បញ្ឈប់​ជា​បន្ទាន់​នូវ​ការលក់​ផលិតផល​ប្រភេទ​នេះ នៅលើ​គេហទំព័​របស់ខ្លួន​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក លោក ជុំ សុន្ទ​រី ផ្ញើ​ទៅកាន់​ក្រុមហ៊ុន Amazon ។​

​បើ​តាម​សេចក្តីប្រកាស​៖

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក លោក ជុំ សុន្ទ​រី ផ្ញើ​ទៅកាន់​ក្រុមហ៊ុន Amazon ។​

​នៅក្នុង​សេចក្តីប្រកាស​នេះ​​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ លោក​ជុំ សុន្ទ​រី បាន​ថ្លែងថា ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ទទួល​ដំណឹង​ដោយ​តក់ស្លុត និង​ស្រងាកចិត្ត​ថា​៖ រូបភាព​នៃ​ប្រាសាទ​អង្គរ​ដោយ​រួមមាន អង្គរវត្ត តា​ព្រហ្ម បាយ័ន ឬ​បឹងមាលា ដែល​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក តាំងពី​ឆ្នាំ​១៩៩២ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ (UNESCO) ចាប់តាំងពី​ឆ្នាំ​២០១៧ ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ផលិត​ទំនិញ​មួយចំនួន ធ្វើ​ជា​រូបភាព​នៃ​ផលិតផល​ដែល​បង្ក​ភាពអាម៉ាស់ ក្នុងនោះ​មាន គម្រប​បង្គន់ កំរាល​បន្ទប់ទឹក កំរាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កំរាល​ផ្ទះបាយ​។​

លើសពីនេះទៅទៀត ក្រុមហ៊ុន​ផលិត​បាន​ប្រើប្រាស់​វិធី​គួរឲ្យ​ស្អប់ខ្ពើម​ដោយ​ប្រើប្រាស់​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំរាប់​ជាការ​រចនា​នៃ​កម្រាល​បន្ទប់ទឹក (​កំរាល​ព្រំ និង​បង្គន់​)​។ ទំនិញ​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ​ត្រូវបាន​ដាក់​លក់​ដោយ​ក្រុមហ៊ុន Amazon នៅលើ​គេហទំព័រ amazon.com និង amazon.fr ។​

លោក ជុំ សុន្ទ​រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា ថ្កោលទោស​បណ្តា​ក្រុមហ៊ុន​ផលិត នៃ​ផលិតផល​ទាំងអស់នេះ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​ជា​បន្ទាន់​នូវ​ការលក់​របស់ខ្លួន ដោយ​ដកចេញ​ពី​គេហទំព័រ​នូវ​ផលិតផល​ទាំងនេះ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានទូត​បាន​ធ្វើ​ការតវ៉ា និង​ការទាមទារ​ខាងលើ ជាមួយ​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩»៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×