Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ក្រោយ​មាន​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ចិន​

spot_img

​កងទ័ព​របស់​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​មាន​ភាព​តានតឹង​យ៉ាងខ្លាំង ដោយសារតែ​ការ​គំរាម​របស់​ចិន​ចង់បាន​តៃវ៉ាន់​យកមក​​គ្រប់គ្រង​វិញ​។​

​ក្នុង​សមយុទ្ធ​នោះ តៃវ៉ាន់​បានដាក់​បង្ហាញ​អាវុធ​របស់​ខ្លួន​ជាច្រើន​ដូចជា​រថក្រោះ ឧបករណ៍​បាញ់​រ៉ុក​កែត និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង នៅក្បែរ​ក្រុង Taichung ដែល​នោះ​គឺជា​​ការធ្វើ​សមយុទ្ធ​លើក​ទី ១​មួយ​សម្រាប់​ឆ្នាំ​នេះ​។​

“​យោធា​របស់​ពួកយើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការប្រឆាំង​ទៅ​នឹង​រាល់​ការគំរាមកំហែង​” នេះ​ជា​ការ​​បញ្ជាក់​របស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ ឧត្តមសេនីយ៍ Chen Chung-chi ប្រាប់ CNN​។​

“​ពួក​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការរក្សា​អធិបតេយ្យភាព និង​សេរីភាព​ពួកយើង​”​។​

​ទោះ​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​លំអិត​ពី​ចំនួន​កងទ័ព និង​មាន​អាវុធ​អ្វីខ្លះ​ទេ​ដែល​ដាក់ឲ្យ​​ធ្វើ​សមយុទ្ធ​។ ការធ្វើ​សមយុទ្ធ​ដំណាក់កាល​ដំបូង​នេះ នឹង​បន្ត​រហូត​ដល់​ចុង​ខែ​មករា​នេះ​។​

​សមយុទ្ធ​ចុងក្រោយ​របស់​ពួកគេ​គឺ​ផ្តោត​​ទៅលើ​ការត្រៀមខ្លួន​ប្រយុទ្ធ ខណៈពេល​ដែល​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​បានដាក់​សម្ពាធ​
​កាន់តែ​ខ្លាំង​លើ​តៃវ៉ាន់ និង​គំរាម​ប្រើប្រាស់​ទ័ព​វាយយក​តៃវ៉ាន់​មក​គ្រប់គ្រង បើ​កោះ​នេះ​ហ៊ាន​​ប្រកាស​ឯករាជ្យ​។​

​កាលពីដើម​ខែ​នេះ ប្រធានាធិបតី​ចិន​បានប្រកាសថា ការរួម​រួមជាមួយ​តៃវ៉ាន់​វិញ​គឺជា​ទំនោរ​ប្រវត្តិសាស្ត្រ និង​ផ្លូវ​ដ៏​ត្រឹមត្រូវ​។ ឯករាជ្យ​របស់​តៃវ៉ាន់​គឺជា​សេចក្តីស្លាប់​៕ សុភ័ក្ត្រ

 

​ប្រភព​៖ CNN

spot_img
×