Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ការពារ​មី​ស៊ី​លរបស់​អា​មេ​រិច ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​លឿន​របស់​រុស្ស៊ី

spot_img

​​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ធ្វើ​ការប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ការពារ​មី​ស៊ី​របស់​អា​មេ​រិច ដោយ​អភិវឌ្ឍន៍​បច្ចេកវិទ្យា ដើម្បី​ការពារ​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​របស់​អាវុធ និង​មី​ស៊ី​ល​ផ្សេងៗ​។​

​ថ្លែង​នៅ​មន្ទីរ​បញ្ចា​កោណ​ម្សិលមិញ លោក ត្រាំ​បាន​បញ្ជា​ឲ្យមាន​ការពិនិត្យ និង​វិភាគ​ឡើងវិញ​លើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​បាន​ធ្វើឡើង​ដើម្បី​បាញ់​ទម្លាក់​រាល់​មី​ស៊ី​ល​ទាំងអស់ ដែល​បាញ់​មក​។​

​បញ្ហា​សំខាន់​ដែល​ត្រូវ​ពិនិត្យមើល​នោះ​គឺ​ល្បឿន ដែល​គូប្រជែង ចិន និង​រុស្សី​កំពុងតែ​នាំមុខ ជាមួយនឹង​មី​ស៊ី​ល​លឿន​ជាង​សម្លេង ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​។​

​ត្រាំ​បាន​ថ្លែង​ប្រាប់​យោធា​ទាំងអស់​ដូច្នេះ​ថា “​ឥឡូវនេះ អា​មេ​រិច​នឹង​ធ្វើការ​កែខៃ​ស្ថានការណ៍​ដើម្បី​​ការពារ​ប្រឆាំង​ទៅ​នឹង​រាល់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល រួម​មាន​មី​ស៊ី​ល​លឿន​ជាង​សម្លេង​”​។​

​មី​ស៊ី​ល​ល្បឿន​លឿន​ជា​សម្លេង ហោះ​ក្នុង​រយៈ​កំពស់​ទាប ហើយ​វា​អាច​ផ្លាស់ប្តូរ​ទិសដៅ និង​មិន​ធ្វើដំណើរ​តាម​រង្វង់​ផ្លោង​ទេ ដូច្នេះ​ប្រព័ន្ធ​ការពារ​អាច​ពិបាក​ក្នុងការ​ចាប់ពី​គោលដៅ​របស់​វា និង​មិន​អាច​ស្ទាក់​ចាប់បាន​។ ហេតុដូចនេះ​ហើយ ទើប​មន្ទីរ​បញ្ចា​កោណ​កំពុងតែ​ស្វែងរក​វិធី​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការចាប់​មី​ស៊ី​ល​ល្បឿន​លឿន ដោយ​ប្រើប្រាស់​រ៉ា​ដា​ដែល​មាន​ស្រាប់ ដែល​បាន​បង្ហោះ​នៅ​លំហរ​អាកាស​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី លោក Patrick Shanahan បាន​ថ្លែងថា “​បច្ចេកវិទ្យា​ទាំងនោះ​បង្កើត​​ការគំរាមកំហែង​ថ្មី ហើយ​ការគំរាមកំហែង​ទាំងនោះ​ពិបាក​មើលឃើញ​ណាស់ ពិបាក​ចាប់ និង​ពិបាក​យកឈ្នះ​ណាស់​”​។​

​លោក​ក៏​បាន​និយាយ​ទៅកាន់​គូ​ប្រជែង​របស់​អា​មេ​រិច​ផងដែរ​ថា “​ពួក​យើង​ឃើញ​អ្នក​កំពុង​ធ្វើ​អ្វី ហើយ​ពួក​យើង​កំពុង​ចាត់​វិធានការ​”​។ នេះ​ជា​ការ​សំដៅ​ទៅ​ដល់​ចិន និង​រុស្សី​ដែល​ជា​គូប្រជែង​ដ៏​ខ្លាំងក្លា​របស់​អា​មេ​រិច​។​

​ការប្រកាស​ពី​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អា​មេ​រិច បាន​កើតឡើង​ក្រោយ​ពេល​ប្រធានាធិបតី​រុស្សី វ្លា​ដឺ​មៀ ពូ​ទីន កាលពី​ខែ​មុន​បាន​អួតថា មី​ស៊ី​ថ្មី​របស់​រុស្សី អាច​ហោះ​បាន ៣៣.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​គ្មាន​នរណា​អាច​បញ្ឍប់​វា​បាន​ឡើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×