Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​ល្បីៗ នៅ​អង់គ្លេស នឹង​មាន​វត្តមាន នៅ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ឱកាស​សិក្សា​

spot_img

ភ្នំពេញ​៖ រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា កម្មវិធី​ពិរព័ណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ នឹង​នាំ​មក​នៅ​ស្ថាប័ន​អប់រំ​នានា មក​ពី​អង់គ្លេស​មក​កាន់​សាលា ACE សាខា​ទួលគោក ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា នៅ​ប្រទេស​អង់គ្លេស​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា ។​

​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អង់គ្លេស គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ ដែល​បង្ហាញ​នៅ​ឱកាស​សិក្សា លំដាប់ថ្នាក់​ពិភពលោក នៅ​អង់គ្លេស ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា ដែល​ជា​ស្ថាប័ន​នាំមុខ​គេ​ជុំវិញ​ពិភពលោក​ក្នុង​ការផ្តល់​ប្រឹក្សា​ពត៌មាន និង​ក្នុង​ការបញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​អង់គ្លេស អូស្រា្តលី ណូវែល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។ ស្ថាប័ន IDP មាន​ការិយាល័យ​ច្រើនជាង ១០០ ការិយាល័យ​ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។ កម្មវិធី​ពិព័រណ៍​នេះ​នឹង​ផ្តល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏​ដូច​ជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។​ការចូលរួម​ពិព័រណ៍​នេះ និង​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់​ប្រាក់​ទេ​។​

“​នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស និស្សិត​ដែល​មាន​បំណង​ចង់​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​” ប្រសាសន៍​របស់​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​IDP ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តទៀតថា “​កម្មវិធី​នេះ​នឹង​ជា​វេទិកា សម្រាប់​ស្វែងយល់​អំពី​ធនធាន​ទាំងអស់ ដែល​ជា​តម្រូវការ​សម្រាប់​ទៅ​សិក្សា​នៅ​អង់គ្លេស​”​។ ចំណាប់​អារម្មណ៍​ទៅលើ​ឱកាស​ទៅ​សិក្សា​នៅ​អង់គ្លេស​មាន​ការ​កើត​ឡើង ដែល​ស​បង្ហាញឲ្យឃើញថា នឹង​មាន​ការកើតឡើង នៅ​ចំនួន​អ្នកចូលរួម​កម្មវិធី​ព័ត៌មាន​ពី​ការសិក្សា និង​ពិព័រណ៍​ទាំងឡាយ​របស់​ស្ថាប័ន​អប់រំ IDP កម្ពុជា​។​

“​យើង​ប្តេជ្ញា​ផ្តល់​នូវ​សេវាកម្ម​ល្អ​បំផុត​ដល់​សិស្ស និស្សិត​ដែល​ចាប់អារម្មណ៍​សិក្សា​នៅ​បរទេស​” លោក​ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ប្រចាំ​ស្ថាប័ន IDP​។ លោក​បាន​បន្ថែមថា “​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ សិស្ស និស្សិត​និង​អាណា​ព្យាបាល​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ​អ្នក​តំណាង​មក​ពី​ជុំវិញ​ចក្រភព​អង់គ្លេស​”​។​

​ដោយឡែក មជ្ឈមណ្ឌល​អូស្រា្តលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ និង​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់​ទង​​​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀម​ខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ អង់គ្លេស​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះ​ឈ្មោះ​ប្រឡង និង​ការត្រៀម​ប្រឡង IELTS​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត​IELTS ប្រចាំ​កម្ពុជា នឹង​ធ្វើ​ការបើក​ដំណើរការ និង​កាត់​ខ្សែបូ​ស្វាគមន៍​ក្នុង​ការបើក​ដំណើរការ​បន្ទប់ CDI Lab ជា​លើកដំបូង​ផងដែរ​។

ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាច​ធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវ​បាន​គេ​រំពឺងទុកថា នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើអោយ​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏​ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង មាន​សមត្ថភាព​ប្រើប្រាស់​បចេ្ចកវិទ្យា​ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយ​គត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ ដែល​អាច​ផ្តល់​បទពិសោធន៍​ថ្មី​នេះ ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

” ខ្ញុំ​តែងតែ​ពេញចិត្ត​ក្នុង​ការចូលរួម​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP ទាំងអស់ ពី​ព្រោះ​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ជាច្រើន​ដែល​មាន​សមត្ថភាព ឱកាស​សិក្សា និង​ការងារ​ដ៏​មាន​តម្លៃ និង បទពិសោធន៍​ល្អៗ​ជាច្រើន​ទៀត​” ប្រសា​សន័​អ្នកនាង Oum Syvan ប្រធាន សមាគម​អតីត​និស្សិត Chevening កម្ពុជា​។​

​កម្មវិធី​ពិ​ព៍រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទួលគោក ចាប់ពី​ម៉ោង ២​ល្ងាច ដល់ ៧​យប់​។ សូម​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​ដោយ​សេរី​តាមរយៈ www.cambodia.idp.com/ukexpo ឬ 077 667 122៕​ ​ដោយ​៖​កូឡាប​

spot_img
×