Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប បុក​កិន​បុរស​ម្នាក់ ជិះ​ម៉ូតូ អូស​ជាប់​ច្រើន​ម៉ែត្រ របួស​២​នាក់ ដាច់​ដៃ​ដាច់​ជើង​ខ្ទេច​

spot_img

​ភ្នំពេញ ៖ បុរស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ដាច់​ដៃ​ដាច់​ជើង​ខ្ទេច ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​ដឹក​ដី បើក​កិន​អូស​ម៉ូតូ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​

​ជនរងគ្រោះ ឈ្មោះ អ៊ឹង ណុ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កសិករ រស់នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​ត​កែវ របួស​ក្នុង​សភាព​ដាច់​ដៃ ជើង​ខ្ទេច ។ ជនរងគ្រោះ​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1Z-1370 និង​រួម​ដំណើរ​ដោយ​ឈ្មោះ រឿន កញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ជាមួយគ្នា បែក​ដាច់​ប្រអប់ជើង ។ ចំណែក​រថយន្ត​បង្ក ម៉ាក ហ៊ីយ៉ាន់ដាយ បែន យី​ឌុប ដឹក​ដី ពណ៌ ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-1851 ជា​រថយន្ត របស់​ករុមហ៊ុន ការដ្ឋាន​ធ្វើ​ផ្លូវជាតិ​លេខ​៣ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ត្រូវ​បាន​រថយន្ត​បង្ក​បើក​ច្រាសទិស បុក​កិន​អូស​ជាច្រើន​ម៉ែត្រ បណ្តាលឲ្យ​ជនរងគ្រោះ ដាច់​ដៃ ដាច់​ជើង​ខ្ទេច ។​

​តាម​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ក្នុង​សភាព​មើលទៅ​គួរឲ្យ​រន្ធត់ មាន​រថយន្ត​គ្លីនិក​ឯកជន​ច្រើន​គ្រឿង ប្រជែង​គ្នា បំណង​ទៅ​ដឹក​យក​ជនរងគ្រោះ​ដែរ តែ​ដល់​មើលឃើញ ក្នុង​សភាព​បែប​នេះ នាំ​គ្នា​បើក​រត​គេចចេញ​បាត់​អស់ ទើប​ពលរដ្ឋ​ទូរស័ព្ទ​ហៅ រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ទៅ​ជួយ​អន្តរាគមន៍ ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​

​ជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×