Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើបច្ចុប្បន្នភាព ស្ថានភាពបរិស្ថាននៅរាជធានីភ្នំពេញ ដើម្បីកែលម្អសោភ័ណភាពតាមតំបន់នានា ឲ្យក្លាយជាទីមនោរម្យ

spot_img

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងស្ថានភាពបរិស្ថានរាជធានីភ្នំពេញ នាបច្ចុប្បន្ននេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើឲ្យធ្វើ​បច្ចុប្បន្ន​ភាព ស្ថានភាពបរិស្ថាន ដើម្បីប្រមូលនូវធាតុចូល ឲ្យបានគ្រប់ជ្រុងជ្រោយនូវ បញ្ហាប្រឈម និង សក្តានុពល​នៅតាមតំបន់​ទុកដាក់​សំណល់រឹង-រាវ ដើម្បីរួមគ្នាកែលម្អ ស្ថានភាពបរិស្ថាន និងសោភ័ណភាពតាមតំបន់ ឲ្យក្លាយជាទីមនោរម្យ ប្រកបដោយ​បរិស្ថាន​អនាម័យ និងបន្តការងារអប់រំផ្សព្វផ្សាយ ចំណេះដឹងបរិស្ថាន ឲ្យកាន់តែទូលំទូលាយ និង ប្រសិទ្ធភាពជាងមុន ដល់ប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ។

នាមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង​​បរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងការកំណត់ទិសដៅការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ ។

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរាយការណ៍ពីស្ថានភាព មន្រ្តីរាជការបម្រើការងារក្នុងមន្ទីរបរិស្ថាន និង ភារកិច្ច​ស្នូល របស់មន្ទីរ ក្នុងកិច្ចគាំពារបរិស្ថាន ការត្រួតពិនិត្យការបំពុល កិច្ចការងារវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន ការងារអធិការ​​កិច្ច ការគ្រប់គ្រងសំណល់រឹង-រាវ ស្ថានភាពបរិស្ថានក្នុងខណ្ឌទាំង១២ និងការងារអប់រំផ្សព្វផ្សាយបរិស្ថាន។

លោក អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ និង កោតសរសើរដល់របស់មន្រ្តីបរិស្ថានរាជធានីភ្នំពេញទាំងអស់ ដែលមានចំនួនតិច តែបានខិតខំប្រឹងប្រែង គ្រប់គ្រងការងារបរិស្ថានទូទាំងរាជធានី ចំនួន១២ខណ្ឌ ស្មើនឹង៩៦សង្កាត់ ។ លោកបានបន្តថា ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងកិច្ចគាំពារបរិស្ថាន ឲ្យកាន់តែប្រសើរឡើង។ លោកបានណែនាំការងារជាយុទ្ធសាស្ត្រគន្លឹះ ដល់មន្ទីររាជធានីភ្នំពេញ គឺរៀបចំនូវរបាយការណ៍បច្ចុប្បន្នភាព ស្ថានភាពបរិស្ថានរាជធានីភ្នំពេញ ដើម្បីប្រមូលនូវធាតុចូល ឲ្យបានគ្រប់ជ្រុងជ្រោយនូវបញ្ហា​ប្រឈម និង សក្តានុពល នៅតាមតំបន់ទុកដាក់សំណល់រឹង-រាវ ដើម្បីរួមគ្នាកែលម្អ ស្ថានភាពបរិស្ថាន និងសោភ័ណភាព​តំបន់​ទាំង​នោះ ឲ្យក្លាយជាទីមនោរម្យ ប្រកបដោយបរិស្ថានអនាម័យ សម្រាប់ប្រជាពលរដ្ឋយើង។ បន្តការងារអប់រំផ្សព្វផ្សាយ ចំណេះដឹង​​បរិស្ថានឲ្យកាន់តែទូលំទូលាយ និង ប្រសិទ្ធភាពជាងមុន ដល់សាលាទាំងអស់ ទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ។

បន្តពង្រឹងនូវទំនាក់ទំនងផ្ទៃក្នុង សាមគ្គីគ្នា និងរៀបចំការងារជាប្រព័ន្ធ ទាំងកិច្ចការរដ្ឋបាល និងការបំពេញភារកិច្ចស្នូលរបស់មន្ទីរ៕ ដោយ ៖ កូឡាប

   

spot_img
×