Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ស្នើ​ដល់​អភិបាល​រាជធានី ខេត្ត មាន​វិធានការ​ជួយ​ពង្រឹង​ការគ្រប់គ្រង​ថែរក្សា និង​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់កាប់ ដី​រដ្ឋ​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​មួយច្បាប់ ស្នើ​ដល់​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ រាជធានី ខេត្ត ដោយ​ស្នើសុំ​មាន​វិធានការ​ជួយ​ពង្រឹង​ការគ្រប់គ្រង​ថែរក្សា​ដី​រដ្ឋ​។​

​បើ​លោក​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដី​រដ្ឋ ឲ្យមាន​ប្រសិទ្ធភាព ក្រសួង សូម លោក លោកជំទាវ​អភិបាល សហការ​ជាមួយ​អាជ្ញាធរ កាន់កាប់​ដី​រដ្ឋ ផ្តល់​ទិន្នន័យ​ដី​រដ្ឋ​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​កាន់កាប់​គ្រប់គ្រង​របស់​អង្គភាព​រៀងៗ​ខ្លួន ដាក់បញ្ចូល​ក្នុង​ផែនទី​រួម រៀបចំ​បោះបង្គោល​ព្រំដី និង​រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ដល់​សាធារណជន សំដៅ​រួមគ្នា​ការពារ​ដី​រដ្ឋ​ទាំងនោះ សម្រាប់​ជា​ប្រយោជន៍​រួម​។​

​លោក​ជា សុផារ៉ា បាន​លើកឡើង​ថា សូម​ផ្តល់​កិច្ចសហការ​ក្នុងការ​ចុះបញ្ជី​ដី​រដ្ឋ ព្រមទាំង​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់កាប់ និង​មិន​អនុញ្ញាត​ធ្វើ​ចរន្ត​ការ​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ លើកលែង​ករណី​ដែល​មាន​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×