Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល ផ្ញើ​សារ​ជូនពរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ផ្ញើ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​នេះ ដែល​បាន​ជួយឧបត្ថម្ភ ក្នុង​ការបំពាក់​កាមេរ៉ា​សុ​វត្ថិភាព នៅតាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ចំនួន ៥៩​ភ្នែក​។​

កាយវិការ​នេះ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចាត់ទុកថា បាន​បង្ក​ឲ្យមាន​ភាពងាយស្រួ​ល​ដល់​កម្លាំង​សមត្ថកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ ក្នុង​ការបំពេញ​ភារកិច្ច​ការងារ​ការពារ សន្តិសុខ និង​សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

ផ្តើម​ពី​បញ្ហា​ខាងលើ​នេះ ឯកឧត្តម ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធក្នុង​លោក ព្រមទាំង​គុណ្យបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី​មេត្តា​ជួយ​បីបាច់​ថែរក្សា​ឯកឧត្តម យន្ត មីន និង​លោកជំទាវ​ព្រមទាំង​បុត្រាបុត្រី ក្រុម​គ្រួសារ​ទាំង សូមឲ្យ​ទទួលបាន នូវ​សុខភាព​ល្អ បរិបូរណ៍ អាយុ​យឺនយូរ សេចក្តីសុខ​ចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​៕ ដោយ ៖ ដែន សីមា

spot_img
×