Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​សំខាន់ៗ ដែល​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង​បាន​

spot_img

​ការបា​ក់ដៃ បាក់ជើង ត្រកៀក កដៃ និង​ឆ្អឹងខ្នង​ជា​ដើម​ជា​ផលវិបាក​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង​ភាគច្រើន​កើត​លើ​ស្ត្រីភេទ ហើយ​ជាទូទៅ​គឺ​វា​បណ្តាល​មកពី​វ័យ​របស់​មនុស្ស​។​

​ទោះយ៉ាងណា អាហារ​ដែល​យើង​បរិភោគ​ក៏​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​នេះ​បានដែរ​។ ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរ​បរិភោគ​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ជួយ​ការពារ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​។​

​ទឹកដោះគោ​

​ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ខ្លាញ់ ឬ​មាន​ជាតិ​ខ្លាញ់​ទាប យ៉ា​អួរ​ដែល គ្មាន​ជាតិ​ខ្លាញ់ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដែល​នាំឲ្យ​មាន​សុខភាព​ល្អ​ដែល​អ្នកត្រូវការ ដើម្បី​យក​ទៅ​សាងសង់​ឆ្អឹង​ឲ្យបាន​រឹងមាំ​។ ផលិតផល​ទឹកដោះគោ ក៏​មាន​វីតាមីន D ដែល​អ្នកត្រូវការ សម្រាប់​ស្រូប​យក​ជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ផងដែរ​។​

​ត្រី​

​ត្រីខកំប៉ុង និង​ត្រី​សា​ម៉ុង ញ៉ាំ​វា​ទាំង​ឆ្អឹង​ក៏​សម្បូរ​ជាតិ​កាល់ស្យូម​ផងដែរ​។ ខ្លាញ់ត្រី​ផ្សេងទៀត គឺ​សម្បូរ​ដោយ​វីតាមីន D ដែល​អាច​ជួយ​ឲ្យមាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ផងដែរ​។​

ញ៉ាំ​អាហារ​បៃតង​

​ស្លឹក​បន្លែ​ពណ៌​បៃតង​មាន​ជាតិ​កាល់ស្យូម​ច្រើន បូក​បន្ថែម​ទាំង​ជាតិ​ប៉ូ​តា​ស្យូម និង​វីតាមីន K ដែល​អ្នកត្រូវការ ដើម្បី​ទប់ស្កាត់​ការបាត់បង់​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​។​

សណ្តែក​

​សណ្តែក​មិន​ត្រឹមតែ​មាន​ជាតិ​កាល់ស្យូម​នោះទេ វា​ហាក់ដូចជា​ជួយ​រក្សា​ដង់ស៊ីតេ​ឆ្អឹង​បានល្អ​។​

សូម​កុំ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ច្រើនពេក​

​ការ​ទទួលទាន​ប្រូតេអ៊ីន​ច្រើន​អាច​បង្កើន​ការបញ្ចេញចោល​ជាតិ​កាល់ស្យូម​។ កំណត់​ការហូប​ប្រូតេអ៊ីន​ត្រឹម ៥០ ក្រាម​ជា​រៀង​រាល់ថ្ងៃ​សម្រាប់​ស្ត្រី និង​មិន​លើសពី ៦៣ ក្រាម​ចំពោះ​បុរស​។​

កម្រិត​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​

​កម្រិត​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​មក​ត្រឹម​ពី​រពែង​ក្នុង​ថ្ងៃ​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

spot_img
×