Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​រូបភាព​មហាសេដ្ឋី​វ័យ ៦៣​ឆ្នាំ មាន​ទ្រព្យសម្បត្តិ​ក្បែរ ១០០​ពាន់​លាន​ដុល្លារ អម​ដោយ​អត្ថបទ​ប៉ុន្មាន​បន្ទាត់​សោះ តែ​…​ផ្ទុះ​!

spot_img

​​អតីត​បុគ្គលិក​របស់ Microsoft លោក Mike Galos បាន​ចែករំលែក​រូបភាព​របស់​អតីត​មេ​របស់​ខ្លួន ដែល​ជា​សេដ្ឋី​លំដាប់​កំពូល​ពិភពលោក​ស្ថិត​ក្នុង​វ័យ ៦៣​ឆ្នាំ​ហើយ តែ​ពុំ​បាន “​ដើរ​ផ្លូវ​កាត់​”​ដើម្បី​ទិញ​នំ burger ឡើយ ។ គាត់​ឈរ​ជ្រែង តម្រៀបជួរ​ដូច​គេឯង ។​

Bill Gates ឈរ​តម្រៀបជួរ​នៅ​ពីមុខ​ហាង Dick’s Drive-In ។​

​អតីត​បុគ្គលិក​រូបនេះ​សរសេរ​បន្ថែម​ពី​អារម្មណ៍​របស់​គាត់​ថា ៖ អត្រា​អ្នក​មាន​ទ្រព្យសម្បត្តិ ១០០​ពាន់​លាន​ដុល្លារ កំពុង​គ្រប់គ្រង​អង្គការ​សប្បុរសធម៌​ធំ​បំផុត​ពិភពលោក តែ​បែរជា​ឈរ​រង់ចាំ​ដល់​វេន​យកនំ burger ដំឡូងបារាំង​ចៀន និង coke នៅ ​Dick ដូច​គេឯង ។​

Galos សរសេរ​បន្តថា ៖ Bill Gates ជា​មនុស្ស​ឱនលំទោន​ណាស់ ទោះបី​គាត់​ជា​ជន​ល្បីល្បាញ​ម្នាក់​ក្តី ។ ខ្ញុំ​មាន​ឱកាស​ជជែក​ជាមួយ​លោក​នៅ​ពិធីជប់លៀង​កាលពី​គ្រា​មុន ទោះជា​តាម​ផ្លូវ ឬ​ក្នុង​ហាង តែ​ខ្ញុំ​ពុំដែល​បាន​សម្គាល់​ឃើញ​លោក​មុន ហើយ “​សួរ​ស្តី​” ទេ​! ។​

​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​សាង​ឲ្យគេ​នូវ​គុណសម្បត្តិ និង​កិត្តិយស​ពុំមែន​ទ្រព្យសម្បត្តិ​នោះទេ ! ពិសេស​ក្រោយ​ពេល​អ្នក​បញ្ចប់​ពេលវេលា មាន​វត្តមាន​លើ​ភព​ផែនដី​នេះ ៕ ចន្ទ្រា​

spot_img
×