Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ប្រឹងប្រែង​ដាក់បញ្ចូល​ខ្លារខិន​ជា​សត្វ​ងាយ​រងគ្រោះ ខណៈ​ដែល​ជម្រក​កាន់តែ​ខ្សត់​

spot_img

​អ្នក​អភិរក្ស​ល្បីៗ​លើ​លោក​ប្រមាណ​១៧​នាក់ បាន​បង្ហាញ​ភស្តុតាង​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​ជិត​ផុត​ពូជ​នៃ​អំបូរ​ខ្លារខិន​។​

​ក្រសួង​បរិស្ថាន​បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ថា​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ដែល​តាមដាន​យ៉ាង​ស្អិត​លើ​ការវិវឌ្ឍ​នៃ​អំបូរ​ខ្លារខិន បាន​អំពាវនាវ​ឱ្យ​អង្គការ​អន្តរជាតិ​ខាង​អភិរក្ស​ធនធានធម្មជាតិ​ដាក់បញ្ចូល​សត្វ​ខ្លារខិន​ចូល​ក្នុង​បញ្ជី​សត្វ​ដែល​ងាយ​រងគ្រោះ​ខណៈដែល​ចំនួន​របស់​វា​បាន​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យកត់សំគាល់​។​

​តាមរយៈ​ការណ៍​ក្រុម​ស្រាវជ្រាវ ខ្លារខិន​នៅ​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​កន្លែង​សម្បូរ​ជាងគេ​បង្អស់ នៅសល់​តែ​ជាង​៦៨០០​ក្បាល ស្របពេល​ដែល​ចំនួន​នៅ​តំបន់​ស្នូល​មាន​ត្រឹមតែ​៣៥៧៧​ក្បាល​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​ធ្លាប់​មាន​ទៅ​ដល់​រាប់​លាន​ក្បាល ហើយ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ជា​ង​ពាក់កណ្តាល​ដែល​គេ​ធ្លាប់បាន​វាយតម្លៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

​មាន​មូលហេតុ​មួយចំនួន​ដែល​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​នោះ​គឺ ការរាន​ព្រៃ​ធ្វើ​កសិកម្ម និង​ការកើនឡើង​នៃ​ការ​បរបាញ់​ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វ​ខ្លារខិន​ទាំងនោះ បាន​ធ្លាក់ចុះ​ជា​អតិបរមា​មិន​ធ្លាប់​មាន​បែបនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×