Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើករថយន្ត ដែល​ប្លន់​ប្រធាន​គណនេយ្យ​ជនជាតិ​ចិន​ជិត​១០​ម៉ឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ឃាត់​នៅ​ខេត្តតាកែវ​

spot_img

​ភ្នំពេញ ​៖ តៃកុង​រថយន្ត ដែល​ធ្វើ​សកម្មភាព​ប្លន់​លុយ​ប្រធាន​គណនេយ្យ ជនជាតិ​ចិន​ជិត​១០​ម៉ឺន​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៩​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ថា ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ចៅហ្វាយ​ជា​ជនជាតិ​ចិន យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​នោះ ឈ្មោះ អ៊ុង សុគន្ធ អាយុ​៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ បុគ្គលិក​ក្រុមហ៊ុន​លាយ​បេតុង ផ្នែក​បម្រើ​ការងារ បើកបរ​រថយន្ត ។ ជនរងគ្រោះ ឈ្មោះ លុង លីន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន ជា​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន លាយ​បេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​សូមជម្រាបថា បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ លីវ លីន ត្រូវបាន​អ្នកបើករថយន្ត​របស់​ខ្លួន​វាយ​ប្លន់​យក​លុយ​អស់ ប្រមាណ​១០​ម៉ឺន​ដុល្លារ ខណៈ​បើករថយន្ត​មក​ដល់​កន្លែង​ស្ងាត់ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​ព្រូស ពណ៌​ស្លា​ទុំ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-1763 លុះដល់​ចំណុច​ផ្លូវ​ស្ងាត់ ដោយ​មាន​ផ្លូវ​ជង្ហុក​ផង​នោះ អ្នកបើក​រថយន្ត​ដឹក​ចៅហ្វាយ ទាញ​ចង្កូត​ធ្វើឲ្យ​រថយន្ត​ហៀប​នឹង​ធ្លាក់ខ្លួន បណ្តាល​ឲ្យ​ចៅហ្វាយ​របស់​ខ្លួន បាត់​ស្មារតី​មួយ​ភ្លែត​។ ភ្លាមនោះ​អ្នកបើកប​រថយន្ត ក៏​ឆ្លៀតឱកាស​ទាញយក​កាបូប​លុយ របស់​ចៅហ្វាយ​ជា​ជនជាតិ​ចិន និង​ដាល់​មួយ​ដៃ​ទៀត បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី រួច​ស្ពាយ​យក​កាបូប លុយ​គេចខ្លួន​បាត់​ស្រមោល។​

​លុះ​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន​វិញ បាន​ព្យាយាម​រក​សមត្ថកិច្ច​ឲ្យជួយ​ក្រោយមកក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួញ ដើម្បី​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្រាវជ្រាវ​រហូត​ចាប់​កូនចៅ​របស់​ខ្លួន យក​លុយ​ប្រគល់​ឲ្យ​រូបគាត់​វិញ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×