Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ឱ្យ​និស្សិត​អាហារូបករណ៍ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រក្សា​កិត្តិយស​ជាតិ​

spot_img

​ភ្នំពេញ ​៖ ​ក្នុងពេល​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន ១៨​រូប ដែល​ទទួលបាន​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេ​ឡង់ (New Zealand) នា​ទីស្តីការ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា ជា​យុវជន​ត្រូវធ្វើ​កិច្ចការ​របស់​ខ្លួន​ឱ្យបាន​ល្អ កុំ​បែកបាក់​សាមគ្គី ជួយ​យក​អាសា​គ្នា ស្គាល់​ពី​តួនាទី​ខ្លួនឯង​ត្រូវ​ធ្វើ ចេះ​ភាសាបរទេស និង​ធ្វើ​ទំនើបកម្ម​ខ្លួនឯង​ជាប់​ជាប្រចាំ​។​

​លោក បាន​លើកទឹកចិត្ត​ឱ្យ​យុវជន ខិតខំ​រៀនសូត្រ ហើយ​ត្រូវ​ចេះ​រក្សា​នូវ​កិត្តិយស​ជាតិ អត្តសញ្ញាណ​ជាតិ និង​ត្រូវ​ចេះ​ចែ​ល​រំលែក​សក្តានុពល​របស់​កម្ពុជា បង្ហាញ​ពី​អ្វី​ដែល​កម្ពុជា សម្រេចបាន​ដោយ​លំបាក ដូច​ជា​សន្តិភាព ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​រង្វង់​៧% ជា​រៀងរាល់ឆ្នាំ ស្ថេរភាព​នយោបាយ និង​ការរីកចំរើន​នៃ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ជាដើម ក្នុងនាម​ជា​អ្នកតំណាង​យុវជន​ប្រទេស​ក​ម្ពជា លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី បន្ថែមថា យុវជន​ត្រូវ​ស្វែងយល់​ពី​របៀបរបប​រស់នៅ ការរៀបចំ​សង្គមជាតិ​របស់​គេ និង​ធ្វើ​ការដកពិសោធន៍​មក​អភិវឌ្ឍ​ខ្លួនឯង ក្រុមគ្រួសារ និង​អភិវឌ្ឍ​សង្គមជាតិ​។​

​សូមបញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​យុវជន​អាហា​រូប​ក​ឬ​ណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេ​ឡង់ លោក សាយ សំ​អាល់ បាន​ចែក​រំលែក​​បទពិសោធន៍​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជា​មន្ត្រីរាជការ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន សមិទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​អាណត្តិ​កន្លង​ទៅ និង​ការរៀបចំ​រដ្ឋបាល​ទំនើប​របស់​ក្រសួង​បរិស្ថាន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ក្រសួង​បរិស្ថាន​ផងដែរ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×