Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម កាត់បន្ថយ​ការ ជក់បារី ការ​ស្រូប​ផ្សែង​បារី នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​គ្រួសារ​

spot_img

​ភ្នំពេញ​៖ អភិបាលរងរាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម កាត់បន្ថយ​ការ ជក់បារី ការ​ស្រូប​ផ្សែង​បារី នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​គ្រួសារ បាត់ បង់​ថវិកា​គ្រួសារ និង​ធ្វើឲ្យ​របួស​រូបរាងកាយ រងរបួស​ផ្លូវ​ចិត្ត នៅក្នុង​សង្គមជាតិ ។​

​ក្នុង​សិក្ខាសាលា​ស្តី​អំពី​ការជ​ក់​បារី នៅ​ទី​សាធារណៈ ដែល​មាន​ការចូលរួម ពី​លោក អភិបាលខណ្ឌ ចៅសង្កាត់ មេភូមិ មេ​ក្រុម និង​ពលរដ្ឋ ជាង​២០០​នាក់ មក​ចូលរួម​ស្ដាប់​ពី ផល ប៉ះពាល់ គ្រោះថ្នាក់ ដោយ​ការប្រើប្រាស់​បារី នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោកស្រី កែវ សុ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ​។​

​លោកស្រី កែវ សុខ​ពិសី បានបញ្ជាក់​ថា​៖ ថ្នាំជក់​គឺជា​ផលិត​តែមួយគត់ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ពាក់កណ្ដាល ស្លាប់​មុន​អាយុ​កំណត់​។ ក្នុង​១​ឆ្នាំៗ​ថ្នាំជក់​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ៨​លាន​នាក់​ស្លាប់ នៅលើ​ពិភពលោក​និង​ជិត​១​ម៉ឺន​នាក់​នៅ​កម្ពុជា​។​

​លោកស្រី​បន្ត​ថា​៖ តាម​លទ្ធផល នៃ​ការស្ទង់មតិ​យុវជន ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​បារី នៅ​ឆ្នាំ​២០១៧ បានបង្ហាញ​ថា យុវជន​កម្ពុជា​៥០% ចង់​ឲ្យ​បារី​មាន​តម្លៃ​ទាប ចាប់ពី​៦០០០ រៀល​ទៅ​១​ម៉ឺន​រៀល និង​៥០%​ទៀត​ចង់​ឲ្យ​បារី​មាន​តម្លៃ​១​ម៉ឺន​រៀល​ឡើងទៅ ដើម្បី ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់ បណ្ដាលមកពី​ការជក់បារី​នេះ ។ ប៉ុន្តែ​ទោះជា​មាន​ការដំឡើង​ពន្ធ លើ​ផ​លលិត​ផល​ថ្នាំជក់​កន្លងមក​ក៏ដោយ ក៏​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រាពន្ធ លើ​ផលិតផល​ថ្នាំជក់​ទាប​បំផុត​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ដែរ​។​

​ដូច្នេះ​ហើយចឹង​ការផលិត​បារី​ឲ្យមាន​តម្លៃទាប​គឺ​អាច​ឲ្យ​ក្រុម​ទាំង​២​នេះ​គាត់​ចាប់ផ្តើម​នៅ​ពេល​គាត់​ញៀន​ប្រើប្រាស់​ដំបូង​ហើយ​គាត់​អាច​ក្លាយជា​អ្នកញៀន​បាន ចឹង​នៅពេល​ប្អូនៗ​សាកល្បង​ម៉ា​ដើមពីរ​ដើមដំបូង អាច​ធ្វើ​ឲ្យ​ប្អូន​ញៀន​ក្លាយជា​អ្នកប្រើប្រាស់​ទាំងអស់​ហើយ ។ ធ្វើ​មេច​ក្រុមហ៊ុន​បារី​រក្សា​តំលៃ​ឲ្យនៅ​ទាប​។​

​យោងតាម​ទឡ្ហីករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក និង​ធនាគារ​ពិភពលោក ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ និង​ធ្វើឲ្យ​វិធានការដ៏​មាន​ប្រសិ​ទ្ធភាព​មួយ ក្នុង​ការរួមចំណែក​កាត់ បន្ថយ​ហា​នី​ភ័យ​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំជក់​និង​ធ្វើឲ្យ​កើន​ចំណូល​ពន្ធ​ជាតិ​បាន​យ៉ាង​ក្រាសក្រែល​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​ថ្នាំជក់ គឺ​បង្ក​ឲ្យ​កើត​ជំងឺ​ជា​ច្រើន​ដូចជា មហារីក​មាត់ មហារីក​សួត មហារីក​បំពង់ក រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដាច់​សរសៃឈាម​ខួរក្បាល រលូត​កូន​ជាដើម​គ្រោះថ្នាក់​ទាំងនេះ​បាន​ធ្វើឲ្យ​មាន​ពលរដ្ឋ​កម្ពុជា​១​ម៉ឺន​នាក់​ត្រូវបាន​ស្លាប់​ក្នុង​១​ឆ្នាំៗ​។ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា យល់ដឹង​បាន​ច្បាស់​អំពី​គ្រោះថ្នាក់​ក៏ដូចជា​ភាពជាក់ស្ដែង​នៃ​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់​នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​អនុក្រឹត្យ ស្ដីពី​ការ បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក មាន​អ្នកស្លាប់​ដោយសារ​ផលិតផល​ថ្នាំជក់​ចំនួន​៦​លាន​នាក់​ក្នុង​១​ឆ្នាំ ដោយឡែក​កម្ពុជា​មាន​១​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ បើ​គិត​ជា​មធ្យម​មាន​៣០​នាក់​បាន​ស្លាប់​ក្នុង​១​ថ្ងៃ ។ បើ​តាម​ការស្រាវជ្រាវរ​បស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានបញ្ជាក់​ថា អ្នក​ដែល​មាន​ជំងឺ​ដោយសារ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ត្រូវ​ចំណាយ​ថវិកា ១​ម៉ឺន​ដុល្លារ​សម្រាប់​ព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អន្តរាគមន៍​លុបបំបាត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​តាមរយៈ​អញ្ជើញ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​អាជីវកម្ម​នានា​ដើម្បី​ផ្សព្វ ផ្សាយ​ពី​ច្បាប់ និង​អនុក្រឹត្យ​ស្តីពី​ការហាម​ជក់បារី ដោយ​តម្រូវ​ឲ្យ​បិទ​ស្លាក​សញ្ញា​ហាម​ជក់​បារី​នៅ​តាម​កន្លែង​អាជីវកម្ម ដើម្បី​ឲ្យ​ពួកគេ​បន្ត​អប់រំ​ណែនាំ​ដល់​ភ្ញៀវ​សំដៅ​លុបបំបាត់​ផ្សែង​បារី​។​

​ការជំរុញឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួ​មអន្ត​រាគម​ន៍​លុបបំបាត់​ការ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​នេះ ដោយសា​តែ​អង្គការ​សុខភាព​ពិភពលោក​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​១​ម៉ឺន​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយ​សារ​ជំងឺ​ពាក់ព័ន្ធ​ដែល​បណ្តាល​មកពី​ការជក់បារី​ដូចជា ជំងឺ​ពាក់ព័ន្ទ​ទៅនឹង មហារីក ដាច់​សរសៃឈាម​ខួរក្បាល បេះដូង​និង​ជំងឺ​នៅ​កន្លែង​ប្រដាប់​រំលាយ​អាហារ​ជាដើម​។​

​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ បាន​លើកឡើង​ថា​ ​ខ្ញុំ​គិតថា​ការជក់បារី ដូចជា​គ្មាន​អ្វី​ជា​ផល​ល្អ​សោះ វា​អាច​ធ្វើអោយ​អ្នក​ជក់​កើត​ជំងឺមហារីក​សួត មិនមែន​ប៉ះពាល់​ត្រឹម​តែ​អ្នក​ជក់​ទេ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​ជក់​នឹង​ទៀត ហើយ​ការជក់បារី​នេះ​គឺ​ដូចជា​ចំណាយ​​​លុយ​ទៅ​ទិញ​ជំងឺ​មក​ដាក់​ក្នុង​ខ្លួន​ចឹង ចុះ​បើ​យើង​យក​លុយ​នោះ​មក​ទិញ​ដូចជា​ភេសជ្ជៈ​ទៅ​ពិសារ​វិញ​តើ​វា​មិន​ល្អ​ទេ​ឬ​? ខ្ញុំ​ក៏​សូម​អ​ភយ័​ទោស​បងប្អូន​និង​មិត្តៗ​ដែល​ចូលចិត្ត​ជក់បារី​ផងដែរ បើ​ខ្ញុំ​និយាយ​ទៅ​មាន​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​នោះ​ខ្ញុំ​សុំ​ទោស​ផង​៕​ ដោយ​ ៖ ​កូឡាប​

   

spot_img
×