Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់កា​រហើយ​! ត្រាំ នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនិង គីម ជុង​អ៊ុន​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ទី ២​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ នេះ​បើ​តាម​ការប្រកាស​របស់​សេត​វិមាន​។​

​ការប្រកាស​ពី​ការ​បរិច្ឆេទ​នៃ​ជំនួប​កំពូល​លើក​ទី ២​រវាង​មេដឹកនាំ​ទាំងពីរ កើតឡើង​ក្រោយ​ពេល លោក ត្រាំ បាន​ជួប​ជាមួយនឹង​អ្នកចរចារ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​ឈ្មោះ Kimg Yong-chol នៅ​សេត​វិមាន​។​

​ទី​កន្លែង​នៃ​កិច្ចប្រជុំ​លើក​ទី ២​នោះ​មិន​ទាន់​ត្រូវបាន​ប្រកាស​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការព្យាកា​រណ៍ថា កិច្ចប្រជុំ​នោះ​អាច​នឹង​ធ្វើឡើង​ក្នុង​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ២​ធ្លាប់​បាន​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែ​មិថុនា ឆ្នាំ​មុន​ក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រោយ​ពេល​កិច្ចប្រជុំ​នោះ គេ​សង្កេតឃើញថា​មាន​ការរីកចម្រើន​គួរសម​ដែរ ដោយ​ប្រទេស​កូរ៉េខាងជើង​ប្តេជ្ញា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×