Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា​របស់​អតីត​ប្រធាន​ប៉ូលិស​អន្តរជាតិ ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​បារាំង ក្រោយ​មាន​ការគំរាមកំហែង​សុវត្ថិភាព​

spot_img

​ភរិយា​របស់​លោក Meng Hongwei ដែល​ជា​ប្រធាន​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ (​អាំងទែ​ប៉ូល​) បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​បារាំង​សម្រាប់​អ្នកស្រី​ខ្លួនឯង និង​កូនភ្លោះ ២​នាក់​។​

​អ្នកស្រី Grace Meng និង​កូនភ្លោះ​អាយុ ៧​ឆ្នាំ​របស់​អ្នកស្រី​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ទីក្រុង​លី​យ៉ុង​ ​ប្រទេស​បាំ​រាង ដែល​ជា​ទីស្នាក់ការ​ធំ​របស់​ប៉ូលីស​អន្តរជាតិ​។ អ្នកស្រី​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​​ជា​អចិន្ត្រៃយ៍​នៅ​ទីនោះ បន្ទាប់​ពី​ប្តី​អ្នកស្រី បាន​បាត់​ខ្លួន កំឡុង​ពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​។​

​កាលពី​ខែ​តុលា អាជ្ញាធរ​ចិន​បាន​និយាយថា លោក Meng Hongwei ត្រូវបាន​ប៉ូលីស​ធ្វើការ​ស៊ើបអង្កេត​ពី​បទ​ទទួល​យក​សំណូក​។​

​ភរិយា និង​កូន​របស់​លោក កំពុង​ស្ថិត​ក្រោម​ការការពា​រ​របស់​ប៉ូលីស ក្រោយពេល​ទទួល​បានកា​រ​គំរាមកំហែង​។​

​អ្នកស្រី​ត្រូវបាន​វិទ្យុ​បារាំង​ដកស្រង់​សំដី​ថា “​ខ្ញុំ​មាន​ការភ័យខ្លាច​ថា ពួកគេ​នឹង​ចាប់ជំរិត​ខ្ញុំ​”​។​

“​ខ្ញុំ​ទទួល​បាន​ការតេ​ចូល​ចម្លែកៗ ហើយ​សូម្បី​ឡាន​របស់​ខ្ញុំ​ក៏​រង​ការកំទិច​ដែរ​។ បុរស និង​ស្ត្រី​ចិន ២​នាក់​បាន​តាម​ខ្ញុំ​មក​សណ្ឋាការ​”​។​

​នៅ​ថ្ងៃ​ប្តី​អ្នកស្រី​បាត់​ខ្លួន អ្នកស្រី​បញ្ជាក់ថា ប្តី​អ្នកស្រី​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រអប់​សារ​ក្នុង​បណ្តាញ​សង្គម​ដោយ​ប្រាប់​គាត់​អោយ​រងចាំ​ការតេ​​របស់គាត់ មុន​ពេល​គាត់​ផ្ញើ​រូប​កាំបិត​មក ដែល​វា​ជា​សញ្ញា​បញ្ជាក់​ពី​គ្រោះថ្នាក់​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×