Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រស់​ប្រាសាទអង្គរវត្ត ដ៏​មហាអស្ចារ្យ​

spot_img

​សៀមរាប ​៖ បើ​តាម​យោង​តាម​ផេក​ហ្វេ​សប៊ុក ឈ្មោះ កូន​នាគ Konneak បាន​បង្ហោះ​ចែករំលែក​នូវ​រូបភាព​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ គឺ​ប្រាសាទអង្គរវត្ត ចំនួន​ជិត​៣០០​សន្លឹក ។ ផេក​ដដែល បាន​ស្នើ​ដល់​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ទាំងឡាយ កុំ​ភ្លេច ចែករំលែក រូបភាព​ដ៏​ស្រស់​ស្អាត​នេះ ដល់​មិត្តភក្តិ​របស់​អ្នក​។ ចែករំលែក​ឲ្យ​ពិភពលោក​បាន​ឃើញ បាន​ស្គាល់ ពី សម្រស់​ប្រាសាទអង្គរវត្ត ដ៏​មហាអស្ចារ្យ​។​

​ប្រាសាទអង្គរវត្ត ត្រូវបាន​កសាងឡើង នៅ​ពាក់កណ្តាល សតវត្ស​ទី​១១ ដើម​សតវត្សរ៍​ទី​១២ (១១១៣-១១៥០) ដោយ​ព្រះបាទ សូរ្យ​វរ្ម័នទី​២​។ អង្គរ​មក​ពី​ពាក្យ​សំស្ក្រឹត​ថា នគរ មានន័យ​ថា ទីក្រុង ធា​នី អាណាចក្រ​។ រីឯ​ពាក្យ​វត្ត គឺ​ជា​ទី​ដែល​ព្រះសង្ឃ​គង់នៅ​។ រួម​ន័យ​មក អង្គរវត្ត​មានន័យថា ជា​ទីក្រុង​ដែល​មាន វត្ត ព្រះពុទ្ធសាសនា​។ ប្រាសាទអង្គរវត្ត មានឈ្មោះ​ដើម​ថា ប្រាសាទ​បរម​វិស្ណុ​លោក​។ បើ​តាម​លោក​ហ្សែ​សឺ​ដែ​ស ប្រាសាទអង្គរវត្ត​គឺ​តំណាង​ឲ្យ​ពិភពលោក​។ ប្រាង្គ​កណ្តាល​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុ​មេរុ ដែល​ស្ថិតនៅ​កណ្តាល​ពិភពលោក​។ ប្រាង្គ​ទាំង​៥ តំណាង​ឲ្យ​កំពូលភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ជាយ​ផែនដី និង​គូ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​គឺ ជា​សមុទ្រ​ដែល​ព័ទ្ធជុំ​វិញ។​

​ប្រាសាទ​អង្គរ​មាន​កម្ពស់ ៦៥​ម៉ែត្រ មាន​ក្រឡា​ផ្ទៃ​ប្រហែល ២០០​ហិកតា រាង​ចតុកោណ ដែល​កំណត់​ដោយ​កំពែង​ព័ទ្ធជុំវិញ និង គូ​ទឹក ដែល​មាន​ទទឹង​២០០​ម៉ែត្រ​។ បរិវេណ​នៃ​កំពែង គឺ​មាន​ប្រវែង​ប្រហែល ៥,៥​គីឡូម៉ែត្រ ។ ផ្លូវ​ចូល​ធ្វើ​អំពី​ថ្មភក់​មាន​ប្រវែង​បណ្តោយ ២៥០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ ។ ដោយសារ​តែ​ទំហំ​ដ៏​ធំ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ មាន​មនុស្ស​មួយចំនួន​គិតថា ប្រាសាទអង្គរវត្ត មិនមែនជា​ស្នាដៃ​របស់​មនុស្ស​ទេ គឺជា​ស្នាដៃ​របស់​អាទិទេព ។​

នៅ​ខាង​មុខ​ផ្លូវ​ចូល​មាន​តោ​ថ្ម​ធំៗ ឈរ​យាម​នៅ​អម​សងខាង​ផ្លូវ ។ នៅ​ខាងចុង​នៃ​ផ្លូវ​ចូល​នោះ មាន​គោ​បុរៈ​ប្រាង្គ​បី ដែល​មាន​កម្ពស់​ខុសគ្នា ហើយ​ប្រាង្គ​ផ្នែក​ខាងលើ​ត្រូវ​បាន​ដួលរ​លំហើយ ។ នៅ​គោបុ​រៈនោះ មាន​ថែវ​ដែល​មាន​កំពូល​ជា​វូត ។ បន្ទាប់​ពី គោ​បុរៈមក​គឺ​មាន​ផ្លូវ​មួយ​ដែល​មាន​ប្រវែង​បណ្តោយ ៣៥០​ម៉ែត្រ និង ទទឹង ៩​ម៉ែត្រ ធ្វើ​ពី​ថ្ម​ភក់ និង បង្កាន់ដៃ​នាគ​នៅ​អម​សងខាង ។​

​ប្រាសាទអង្គរវត្ត​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ​១៩៩២​។ ប្រាសាទអង្គរវត្ត​ត្រូវបាន​រកឃើញ​ឡើងវិញ ដោយ​ប្រវត្តិវិទូ​បារាំង​លោក ហង់​រី មូហូ​(Henri Mouhot) នៅ​ឆ្នាំ​១៨៦០ បន្ទាប់​ពី​កប់​ក្នុងព្រៃ​រាប់ពាន់​ឆ្នាំ​៕ ដោយ​៖​កូឡាប​

 

spot_img
×