Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោសសំអាត​គ្រាប់​មីន រំដោះ​ផ្ទៃដី ជូន​ប្រជាពលរដ្ឋ លើកកម្ពស់​ខាង​សេដ្ឋកិច្ចសង្គម​

spot_img

​ភ្នំពេញ ​៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់​ ​ក្នុងការ​បោសសំអាត​គ្រាប់មីន រំដោះ​ផ្ទៃដី ជូន​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ការពា​រសុខ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​​លើកកម្ពស់​ខាង​សេដ្ឋកិច្ច​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​កាល​ពី​ថ្មី​នេះ បានសរសេរថា​ ​ផ្អែក​លើ​ការវាយតម្លៃ​ការអនុវត្ត​គម្រោង “​សមាហរណកម្ម​ការ​បោសសំអាត​គ្រាប់​មីន និង​ជួយ​ជនរងគ្រោះ​​ដោយសារ​មីន​ដំណាក់កាល​ទី​៣” ដែល​ផ្តល់​ថវិកា ដោយ​រដ្ឋាភិបាល​ជប៉ុន ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់​។ ការវាយតម្លៃ​សេដ្ឋកិច្ច​សង្គម​នេះ បាន​ធ្វើ​នៅ​តំបន់​គោលដៅ ចំនួន​១១​ភូមិ​ ​លើ​គ្រួសារ​ចំនួន​១.៣៧៥​គ្រួសារ ជារួម​ឃើញថា ការ​បោសសំអាត​គ្រាប់មីន ជូន​គ្រួសារ​រង​ការគំរាមកំហែង ដោយសារ​តំបន់​ចំការមីន​ ​អាច​ជួយ​បង្កើន​ប្រាក់ចំណូល ជា​មធ្យម​ប្រចាំ​គ្រួសារ បាន​ចំនួន​៧៩,៥​ភាគរយ ដោយ​កើនឡើង​ពី​២.០៦៧​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ​ដល់​៣.៧១០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​បើ​គិត​ដក​កំណើន​សេដ្ឋកិច្ចជាតិ កើន​ឡើង​ជាង​៧​ភាគរយ ក្នុង​មួយ​ឆ្នាំៗ ក្នុង​រយៈពេល​៣​ឆ្នាំ​នោះ​​ឃើញ​ថា​គម្រោង​នេះ បាន​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ទាំងនោះ ចំនួន ៥៧​ភាគរយ ស្មើ​នឹង​ប្រមាណ​១.១៧៨​ដុល្លារ​ ​អាមេរិក​ក្នុង​មួយ​គ្រួសារ​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បានបញ្ជាក់​ថា ការវាយតម្លៃ​នេះ ធ្វើឡើង​ដោយ​ឯករាជ្យ​ពី​ក្រុមហ៊ុន Multi-Angles ដែល​ជួល​ដោយ​ភាគី​ជប៉ុន​។​

​ដូចនេះ​ការខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​បោសសំអាត​គ្រាប់មីន រំដោះ​ផ្ទៃដី ជូន​ប្រជាពលរដ្ឋ​ ​មិន​ត្រឹមតែ​ការពា​រសុខ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ លើកកម្ពស់​ខាង​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​៕ ​ដោយ ៖ កូឡាប​

 

spot_img
×